លោក ត្រាំ ធ្វើទស្សនកិច្ចនៅចិន ក្នុងសប្តាហ៍នេះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ធ្វើទស្សនកិច្ចនៅចិន ក្នុងសប្តាហ៍នេះ​

លោក ត្រាំ ធ្វើទស្សនកិច្ចនៅចិន ក្នុងសប្តាហ៍នេះ​

ប៉េកាំង ៖ ទីក្រុងប៉េកាំងបានអះអាង នៅថ្ងៃចន្ទនេះ​ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ច មកកាន់ប្រទេសចិន នៅក្នុងសប្តាហ៍នេះ។
 
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា «តបតាមការអញ្ជើញ របស់ប្រធានាធិបតី Xi Jinping, ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភា»។
 
ដើមឡើយ លោក Trump មានបំណងទៅបំពេញទស្សនកិច្ច នៅចុងខែមីនា ឬ ដើមខែមេសា ប៉ុន្តែ បានពន្យារពេលការធ្វើដំណើររបស់លោក ដើម្បីយកពេលផ្តោតលើសង្គ្រាមអ៊ីរ៉ង់។
 
យោងតាមមន្ត្រីអាមេរិក, លោក Trump ត្រូវបានគេរំពឹងថា នឹងជំរុញលោក Xi ជួយរកដំណោះស្រាយ លើបញ្ហាអ៊ីរ៉ង់ ខណៈពេលដែលមេដឹកនាំអាមេរិករូបនេះ មានបំណងបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម។
 
បើតាម AFP, នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៧៕
 
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

Advertisement
លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា