អង់គ្លេសពង្រាយនាវាចម្បាំងទៅមជ្ឈិមបូព៌ា ក្នុងបេសកកម្មការពារច្រកសមុទ្រ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេសពង្រាយនាវាចម្បាំងទៅមជ្ឈិមបូព៌ា ក្នុងបេសកកម្មការពារច្រកសមុទ្រ Hormuz

អង់គ្លេសពង្រាយនាវាចម្បាំងទៅមជ្ឈិមបូព៌ា ក្នុងបេសកកម្មការពារច្រកសមុទ្រ Hormuz


ឡុងដ៍ ៖ ចក្រភពអង់គ្លេស នៅថ្ងៃ សៅរ៍ បានប្រកាសពីការចល័តនាវាចម្បាំង HMS Dragon ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងត្រៀមខ្លួនចូលរួមកិច្ចខិតខំប្រឹងប្រែងចម្រុះជាតិសាសន៍ ដើម្បីការពារការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz នៅពេលដែលលក្ខខណ្ឌអនុញ្ញាត ។
 
HMS Dragon ដែលជានាវាចម្បាំងការពារដែនអាកាស ត្រូវបានបញ្ជូនទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ក្នុងខែមីនា មិនយូរប៉ុន្មានបន្ទាប់ពីការចាប់ផ្តើមសង្រ្គាមអ៊ីរ៉ង់ ក្នុងគោលដៅជួយការពារប្រទេសស៊ីប ។
 
បើតាម Straits Times, ការផ្លាស់ប្តូរទីតាំងនាវាពិឃាតទៅកាន់មជ្ឈិមបូព៌ាធ្វើឡើង បន្ទាប់ពីបារាំងដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចម្បាំងទៅកាន់សមុទ្រក្រហមភាគខាងត្បូង ខណៈសម្ព័ន្ធមិត្តអឺរ៉ុបទាំងពីរធ្វើការរួមគ្នាលើផែនការការពារ និងស្តារទំនុកចិត្តឡើងវិញលើផ្លូវពាណិជ្ជកម្ម ។
 
ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។

Advertisement

ការបិទខ្ទប់នេះ បណ្ដាលឱ្យកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២៥ ដុល្លារក្នុងមួយធុងបារ៉ែល ។
 
ដោយមើលឃើញពីគុណសម្បតិ្តដ៏ធំធេងរបស់ច្រកសមុទ្រដ៏សំខាន់នេះ បារាំង និងអង់គ្លេស បានធ្វើការលើគម្រោងមួយ ដើម្បីដាក់មូលដ្ឋានគ្រឹះដល់ការធ្វើ ដំណើរប្រកបដោយសុវត្ថិភាព តាមច្រកសមុទ្រ Hormuz នៅពេលស្ថានការណ៍មានស្ថិរភាព ៕
 
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា