លោក ណេតាន់យ៉ាហ៊ូ ៖ គ្មានភេរវករណាម្នាក់រួចខ្លួន ពីការវាយប្រហាររបស់អ៊ីស្រាអែលឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ៖ គ្មានភេរវករណាម្នាក់រួចខ្លួន ពីការវាយប្រហាររបស់អ៊ីស្រាអែលឡើយ

លោក ណេតាន់យ៉ាហ៊ូ ៖ គ្មានភេរវករណាម្នាក់រួចខ្លួន ពីការវាយប្រហាររបស់អ៊ីស្រាអែលឡើយ

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃ ព្រហស្បតិ៍ បានបោះសម្តីគំរាមធ្ងន់ៗថា គ្មានភេរវករណាម្នាក់រួចខ្លួន ពីការវាយប្រហាររបស់អ៊ីស្រាអែលបានឡើយ ។

Advertisement

ការគំរាមរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការម្នាក់ នៃកងកម្លាំង Radwan របស់ក្រុមហេសបូឡា នៅក្នុងការវាយប្រហារតាមអាកាសលើទីក្រុងបេរូត ។

ដែលនេះជាការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលលើរដ្ឋធានីរបស់ប្រទេសលីបង់ ចាប់តាំងពីមានបទឈប់បាញ់ដែលត្រូវបានព្រមព្រៀងគ្នាកាលពីខែមុន ។ ភ្លាមៗ ក្រុមហេសបូឡា នៅពុំទាន់ចេញមុខឆ្លើយតបទៅកាន់អ៊ីស្រាអែលវិញនៅឡើយទេ ។

នៅក្នុងវីដេអូមួយ ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដោយសំដៅលើអង្គភាពរបស់ក្រុមហេសបូឡា, លោក Netanyahu បានថ្លែងអះអាងថា យប់មិញ នៅកណ្ដាលទីក្រុងបេរូត យើងបានកម្ចាត់មេបញ្ជាការនៃកងកម្លាំង Radwan របស់ក្រុមហេសបូឡា ។

លោក Netanyahu ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកបាននិយាយទៅកាន់សត្រូវរបស់អ៊ីស្រាអែល ដោយពាក្យច្បាស់លាស់បំផុតថា គ្មានភេរវករណាម្នាក់អាចរួចខ្លួនបានឡើយ ។ អ្នកណាដែលគំរាមកំហែងរដ្ឋអ៊ីស្រាអែល នឹងស្លាប់ដោយសារតែសកម្មភាពរបស់ខ្លួន ។

បើតាម Aljazeera, ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សជាង ២,៧០០ នាក់ ចាប់តាំងពីថ្ងៃទី២ ខែមីនា រួមទាំងមនុស្សរាប់សិបនាក់ទៀត ចាប់តាំងពីមានបទឈប់បាញ់ថ្ងៃទី១៧ ខែមេសា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ព្រមទាំងតំណាងមកពីអ៊ីស្រាអែល និងលីបង់ ។ ជាមួយគ្នា យោធាអ៊ីស្រាអែលក៏បានបាត់បង់ជីវិតទាហានចំនួន ១៧ នាក់ នៅក្នុងការប្រយុទ្ធគ្នាផងដែរ ៕

ប្រភព ៖ AFP និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា