ហេសបូឡា វាយប្រហារសងសឹក ១៣លើក ទៅលើទ័ពអ៊ីស្រាអែល ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហេសបូឡា វាយប្រហារសងសឹក ១៣លើក ទៅលើទ័ពអ៊ីស្រាអែល ​

ហេសបូឡា វាយប្រហារសងសឹក ១៣លើក ទៅលើទ័ពអ៊ីស្រាអែល ​

បេរូត ៖ ក្រុមសកម្មប្រយុទ្ធ ហេសបូឡា បានអះអាង នៅថ្ងៃសុក្រនេះថា ខ្លួនបានវាយប្រហារ
ចំនួន១៣លើក ទៅលើកងកម្លាំងអ៊ីស្រាអែល ​ដោយលើកហេតុផលថា ​ជាការឆ្លើយតបទៅនឹងការវាយប្រហារ របស់អ៊ីស្រាអែលកាន់តែខ្លាំង នៅលីបង់។

Advertisement

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក, ក្រុមនេះបាននិយាយថា យុទ្ធជនរបស់ខ្លួនបានកំណត់គោលដៅប្រមូលផ្តុំកងទ័ពអ៊ីស្រាអែល, យានជំនិះយោធា និងទីតាំងនៅភាគខាងត្បូងប្រទេសលីបង់ ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក គ្រាប់កាំភ្លើងធំ និង អាវុធផ្សេងៗទៀត។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្មីៗនេះ បានពណ៌នា យន្តហោះគ្មានមនុស្សបើក ថាជា “ការគំរាមកំហែងដ៏សំខាន់” ហើយបានជំរុញឱ្យកងទ័ព ត្រូវប្រឈមមុខនឹង Drone ទាំងនេះ។

បើតាម Anadolu, ទោះបីជាមានការប្រកាសបទឈប់បាញ់ កាលពីថ្ងៃទី ១៧ ខែមេសា និងបន្តរហូតដល់ថ្ងៃទី ១៧ ខែឧសភាក៏ដោយ កងទ័ពអ៊ីស្រាអែលនៅតែបន្តការវាយប្រហារជារៀងរាល់ថ្ងៃ ក្នុងប្រទេសលីបង់ និងការបំផ្លាញផ្ទះសម្បែងយ៉ាងទូលំទូលាយ នៅក្នុងភូមិរាប់សិប បន្ទាប់ពីបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា អស់រយៈពេលជាច្រើនឆ្នាំ។

ចាប់តាំងពីថ្ងៃទី២ ខែមីនា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ពាន់៧២៧នាក់, និងរបួស ៨ពាន់៤៣៨នាក់ និង ជម្លៀសមនុស្ស ជាង១លាន៦សែននាក់ ដែលស្មើនឹង ប្រហែលមួយភាគប្រាំ នៃ ចំនួនប្រជាជនសរុប នេះបើយោងតាមតួលេខផ្លូវការចុងក្រោយបង្អស់។

អ៊ីស្រាអែលកាន់កាប់តំបន់ នៅភាគខាងត្បូងប្រទេសលីបង់ រួមទាំង តំបន់មួយចំនួន ដែលខ្លួនកាន់កាប់អស់ជាច្រើនទសវត្សរ៍ និង កន្លែងផ្សេងទៀត ចាប់តាំងពីសង្រ្គាមឆ្នាំ ២០២៣-២០២៤ ហើយបានឈានទៅដល់ចម្ងាយប្រហែល ១០ គីឡូម៉ែត្រ នៅខាងក្នុងព្រំដែនភាគខាងត្បូង ក្នុងអំឡុងពេលជម្លោះ បច្ចុប្បន្ន៕

ប្រភពពី Anadolu ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា