UN ថា អ្នកនៅហ្គាហ្សាកាន់តែអត់ឃ្លាន, ១ គ្រួសារហូបបានត្រឹមមួយពេលប៉ុណ្ណោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN ថា អ្នកនៅហ្គាហ្សាកាន់តែអត់ឃ្លាន, ១ គ្រួសារហូបបានត្រឹមមួយពេលប៉ុណ្ណោះ

UN ថា អ្នកនៅហ្គាហ្សាកាន់តែអត់ឃ្លាន, ១ គ្រួសារហូបបានត្រឹមមួយពេលប៉ុណ្ណោះ

ហ្គាហ្សា៖ ទោះបីជាមានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏ដោយ, អង្គសហប្រជាជាតិបានព្រមានថា ភាពអត់ឃ្លាននៅតែរីករាលដាល និងកាន់តែធ្ងន់ធ្ងរឡើង នៅទូទាំងតំបន់ ហ្គាហ្សា ស្ទ្រីប ដោយក្នុង ១ គ្រួសារហូបអាហារបានត្រឹមតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ។

Advertisement

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ, អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric និយាយថា ជាង ៦ ខែមកនេះ ពោលគឺចាប់តាំងពីការប្រកាសបទឈប់បាញ់ ភាពអត់ឃ្លានមិនបានរលាយបាត់ទៅណានោះទេ ដោយសារតែកង្វះអាហារូបត្ថម្ភ ។

លោកថា គ្រួសារជាច្រើន នៅតែពឹងផ្អែកលើជំនួយអាហារ ដើម្បីរស់រានមានជីវិត ដោយសារអាហារស្រស់ៗ មានតម្លៃថ្លៃខ្លាំងពេក ក្នុងនោះ គ្រួសារមួយ ក្នុងចំណោម ៥ គ្រួសារ បរិភោគអាហារបានតែមួយពេលប៉ុណ្ណោះជារៀងរាល់ថ្ងៃ» ។

បើតាមទិន្នន័យពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA, ប្រជាជន ២លាន១សែននាក់ នៅតំបន់ហ្គាហ្សា ឥឡូវនេះ ត្រូវបានបង្ខាំង មិនឲ្យចូលទៅកាន់ដីស្រែចំការ និងកន្លែងផ្គត់ផ្គង់ស្បៀងអាហារជាដើម ។

យ៉ាងណាក្តី បើតាមកម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ WFP, មនុស្សជាង ១លាន៦សែននាក់ ទទួលបានកញ្ចប់អាហារ ឬ ជំនួយជាសាច់ប្រាក់ រៀងរាល់ខែ ។ លើសពីនេះទៀត ដៃគូមនុស្សធម៌ កំពុងផ្តល់អាហារប្រហែល ១លាន១សែនកញ្ចប់ ជារៀងរាល់ថ្ងៃ តាមរយៈផ្ទះបាយសហគមន៍ ជាង១២០កន្លែង នៅទូទាំងតំបន់ Gaza ។

បើតាម Anadolu, អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍ ទៅលើតំបន់ Gaza កាលពីខែតុលាឆ្នាំ ២០២៣ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង៧ម៉ឺន២ពាន់នាក់ និង របួសជាង ១៧ម៉ឺន២ពាន់នាក់ ដែលភាគច្រើន គឺជាស្ត្រី និង កុមារ។

ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់ ដែលចូលជាធរមាន តាំងពីថ្ងៃទី១០ ខែតុលាក៏ដោយ, អ៊ីស្រាអែលបានបន្តការវាយប្រហារយ៉ាងសាហាវ និងការបិទផ្លូវ លើតំបន់ហ្គាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨៣៧នាក់ និងរបួស ២ពាន់៣៨១នាក់ផ្សេងទៀត បន្ថែមពីលើការបំផ្លិចបំផ្លាញរួចស្រាប់ នៅមុនពេលមានបទឈបាញ់ ៕

ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា