ណាតូ ឲ្យអាមេរិកបកស្រាយ រឿងដកទ័ពពីអាល្លឺម៉ង់ ៥ ពាន់នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ណាតូ ឲ្យអាមេរិកបកស្រាយ រឿងដកទ័ពពីអាល្លឺម៉ង់ ៥ ពាន់នាក់

ណាតូ ឲ្យអាមេរិកបកស្រាយ រឿងដកទ័ពពីអាល្លឺម៉ង់ ៥ ពាន់នាក់

អាត្លង់តិច ៖ អង្គការ NATO បានប្រកាសជំរុញឲ្យអាមេរិក បកស្រាយលម្អិត ជុំវិញការដកកងទ័ព ៥ពាន់នាក់ ចេញពីអាល្លឺម៉ង់ ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំង គឺជាសមាជិកសម្ព័ន្ធយោធាអន្តរជាតិ មួយនេះ ដូចគ្នា។

Advertisement

ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ពីមន្ទីរបង់តាហ្គោន បានអះអាងថា រដ្ឋមន្ត្រីសង្គ្រាមអាមេរិក បានបញ្ជាឲ្យដកកងទ័ព ៥ពាន់នាក់ ចេញពីអាល្លឺម៉ង់ នៅឆ្នាំបន្ទាប់។ ជាការធ្វើឡើង បន្ទាប់ពីមានជម្លោះពាក្យសម្តី រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្គ្រាមអ៊ីរ៉ង់។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz រិះគន់ថា អាមេរិក អាម៉ាស់មុខ នៅតុចរចា ជាមួយអ៊ីរ៉ង់។

អ្នកនាំពាក្យអង្គការណាតូ លោកស្រី Allison Hart បានសរសេរ នៅលើបណ្តាញសង្គម X ថា «ការកែសម្រួលនេះ បញ្ជាក់ពីតម្រូវការសម្រាប់អឺរ៉ុប ក្នុងការបន្តវិនិយោគបន្ថែមទៀត លើវិស័យការពារជាតិ និង ទទួលយកចំណែកកាន់តែច្រើន នៃ ការទទួលខុសត្រូវ សម្រាប់សន្តិសុខរួម របស់យើង»។ ប៉ុន្តែ លោកស្រី ថា NATO ស្វែងរកព័ត៌មានលម្អិត ជុំវិញដកទ័ពអាមេរិក ចេញពីប្រទេសអាល្លឺម៉ង់ ដោយ NATO កំពុងធ្វើការ ជាមួយនឹងសហរដ្ឋអាមេរិក។

យោងតាមមជ្ឈមណ្ឌលទិន្នន័យ កម្លាំងការពារជាតិអាមេរិក, យោធាសកម្ម ចំនួន ៣ម៉ឺន៦ពាន់៤៣៦នាក់ បានឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់ គិតត្រឹមខែធ្នូ ឆ្នាំមុន។

លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លើកឡើង កាលពីថ្ងៃសៅរ៍ដែរថា ការដកកងទ័ព របស់អាមេរិក គឺជាពេលដែលអឺរ៉ុប គួរតែពង្រឹងការការពារជាតិ ដោយខ្លួនឯង។

លោក ដូណាល់ ត្រាំ ក៏ពិចារណាកាត់បន្ថយចំនួនកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីតាលី និង អេស្ប៉ាញ ផងដែរ ដោយចោទថា ប្រទេសអឺរ៉ុបទាំងនេះថា មិនបានជួយអាមេរិក ធ្វើសង្គ្រាម ប្រឆាំងអ៊ីរ៉ង់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា