លោក ណេតាន់យ៉ាហ៊ូ ចោទក្រុមហេសបូឡាគំរាមកំហែងបទឈប់បាញ់អ៊ីស្រាអែល-លីបង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ចោទក្រុមហេសបូឡាគំរាមកំហែងបទឈប់បាញ់អ៊ីស្រាអែល-លីបង់

លោក ណេតាន់យ៉ាហ៊ូ ចោទក្រុមហេសបូឡាគំរាមកំហែងបទឈប់បាញ់អ៊ីស្រាអែល-លីបង់

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃ អាទិត្យ ថា សកម្មភាពអរិភាពរបស់ក្រុមហេសបូឡា កំពុងគំរាមកំហែងដល់បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ខណៈលោកបានសន្យាថា នឹងកំណត់គោលដៅយ៉ាងម៉ឺងម៉ាត់លើក្រុមសកម្មប្រយុទ្ធដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ ។

Advertisement

លោក Netanyahu បានលើកឡើងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា លីបង់ត្រូវតែយល់ឱ្យច្បាស់ថា ការរំលោភបំពានរបស់ក្រុមហេសបូឡា បានបង្ហាញពីការគំរាមកំហែងបទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល ។

លោកថា ស្ថិតក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ដែលទើបតែត្រូវបានពន្យារពេលថ្មីៗនេះ អ៊ីស្រាអែលនឹងរក្សាសិទ្ធិ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដែលបានគ្រោងទុក ការវាយប្រហារភ្លាមៗ ឬការវាយប្រហារជាបន្តបន្ទាប់ ។

នៅថ្ងៃ អាទិត្យ ដដែល ក្រុមហេសបូឡាបានប្រកាសបដិសេធការចោទប្រកាន់របស់លោកនាយករដ្ឋមន្រ្តី Netanyahu ដោយនិយាយថា ខ្លួននឹងបន្តសកម្មភាពឆ្លើយតបទៅនឹងការរំលោភបំពានបទឈប់បាញ់របស់អ៊ីស្រាអែល និងការកាន់កាប់ខុសច្បាប់នៅភាគខាងត្បូងប្រទេសលីបង់ ។

គួរបញ្ជាក់ថា ក្រុមហេសបូឡាបានទាញប្រទេសលីបង់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ដោយពួកគេបានបាញ់រ៉ុក្កែតលើអ៊ីស្រាអែល ដើម្បីសងសឹកការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei ដោយសារការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារតាមអាកាស និងការឈ្លានពានជើងគោកនៅភាគខាងត្បូងប្រទេសលីបង់ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

Kien Sereyvuth

IT Technical Support

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា