ឥណ្ឌូណេស៊ី ទិញប្រេង ១៥០ លានបារ៉ែលពី រុស្ស៊ី ទប់ទល់វិបត្តិអសន្តិសុខថាមពលជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូណេស៊ី ទិញប្រេង ១៥០ លានបារ៉ែលពី រុស្ស៊ី ទប់ទល់វិបត្តិអសន្តិសុខថាមពលជាតិ

ឥណ្ឌូណេស៊ី ទិញប្រេង ១៥០ លានបារ៉ែលពី រុស្ស៊ី ទប់ទល់វិបត្តិអសន្តិសុខថាមពលជាតិ

ហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសទិញប្រេងពីរុស្ស៊ីក្នុងចំនួន ១៥០ លានធុងបារ៉ែល បន្ទាប់ពីប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ានមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិអសន្តិសុខថាមពលជាតិ ។

Advertisement

បើតាម CNA, ក្នុងចំណោមប្រេង ១៥០ លានបារ៉ែលនេះ មាន ១០០ លានបារ៉ែលរុស្ស៊ីនឹងលក់ក្នុងតម្លៃពិសេសបំផុតទៅឱ្យឥណ្ឌូណេស៊ី ខណៈ ៥០ លានបារ៉ែលទៀតគឺរុស្ស៊ីត្រៀមបម្រុងទុកសម្រាប់ឥណ្ឌូណេស៊ីត្រូវការនៅពេលក្រោយ ។

កិច្ចព្រមព្រៀងប្រេងដ៏ច្រើនមហាសាលនេះកើតមានឡើងក្នុងជំនួបរវាងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅឯវិមានក្រឹមឡាំង កាលពីសប្តាហ៍មុន ។

កិច្ចព្រមព្រៀងប្រេងដ៏ធំនេះទៀតសោតកើតមានឡើង ចំពេលដែលឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងវិបត្តិអសន្តិសុខថាមពលជាតិ ដោយសារតែប្រភពប្រេង ២០ ទៅ ២៥% របស់ខ្លួន ត្រូវនាំចូលតាមរយៈច្រកសមុទ្រ Hormuz ដែលកំពុងមានភាពតានតឹងខ្លាំង ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ។

រដ្ឋមន្រ្តីថាមពលឥណ្ឌូណេស៊ីនិយាយថា ថ្វីដ្បិតឥណ្ឌូណេស៊ី ជាប្រទេសផលិតប្រេងដ៏ធំនៅអាស៊ីអាគ្នេយ៍ក៏ដោយ ប៉ុន្តែតម្រូវការប្រេងប្រើប្រាស់ប្រចាំថ្ងៃ មានរហូតដល់ ១ លាន ៦ សែនបារ៉ែល ខណៈដែលសមត្ថភាពផលិតប្រេងក្នុងស្រុកមានត្រឹមតែ ៦០ ម៉ឺនបារ៉ែលប៉ុណ្ណោះ ។

បើតាម Straits Times, ការមានប្រេងស្តុកទុកក្នុងបរិមាណដ៏ច្រើនសម្បើមនេះ នឹងជួយឲ្យឥណ្ឌូណេស៊ី អាចទប់ទល់នឹងភាពមិនប្រាកដប្រជា នៃទីផ្សារប្រេងពិភពលោក ហើយធានាថា ជីវភាពរបស់ប្រជាជន នឹងមិនរងផលប៉ះពាល់ខ្លាំងដោយសារតែការឡើងថ្លៃទំនិញ និងសេវាកម្មផ្សេងៗបង្កឡើងពីតម្លៃប្រេង ៕

ប្រភព ៖ Straits Times និង CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា