អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើក ជាមួយប្រទេសឈូងសមុទ្រចំនួន ៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើក ជាមួយប្រទេសឈូងសមុទ្រចំនួន ៣

អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើក ជាមួយប្រទេសឈូងសមុទ្រចំនួន ៣

កៀវ ៖ អ៊ុយក្រែន បានចុះហត្ថលេខាលើឯកសារសន្តិសុខធំៗចំនួន ៣ ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា និងអារ៉ាប់រួម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក ។

Advertisement

កិច្ចព្រមព្រៀងនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង រវាងអ៊ីរ៉ង់ និងរដ្ឋឈូងសមុទ្រ ក្រោយផ្ទុះសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា ចំនុចពិសេសមួយនៃកិច្ចព្រមព្រៀងនេះ គឺការផ្គត់ផ្គង់យន្តហោះដ្រូន ដែលមានតម្លៃសមរម្យ និងបង្កើតខ្សែច្រវាក់ផលិតកម្មយន្តហោះរួមគ្នា ។

បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ, យន្តហោះដ្រូន Shahed អាចមានតម្លៃចន្លោះពី ៨០.០០០ ដុល្លារ ទៅ ១៣០.០០០ ដុល្លារ តែវាអាចត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធមានតម្លៃត្រឹមតែ ១០.០០០ ដុល្លារប៉ុណ្ណោះ ពោលគឺទាបជាងមីស៊ីលការពារដែនអាកាសប្រពៃណី ដែលមានតម្លៃរាប់លាន ។

គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងផ្តល់ជំនាញ ដែលទទួលបានពីការទប់ទល់នឹងយន្តហោះដ្រូនផលិតឡើងដោយអ៊ីរ៉ង់ ដែលប្រើប្រាស់ដោយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ។

រុស្ស៊ីបានដាក់ពង្រាយយន្តហោះដ្រូន Shahed យ៉ាងទូលំទូលាយ ជាប្រភេទដូចគ្នាដែលប្រើក្នុងការវាយប្រហារដោយអ៊ីរ៉ង់នៅទូទាំងឈូងសមុទ្រ ៕

ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា