អ្នកចរចាកំពូល អ៊ីរ៉ង់ ថា លោក ត្រាំ និយាយភូតកុហក ៧ ដងក្នុងពេលត្រឹម ១ ម៉ោង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកចរចាកំពូល អ៊ីរ៉ង់ ថា លោក ត្រាំ និយាយភូតកុហក ៧ ដងក្នុងពេលត្រឹម ១ ម៉ោង

អ្នកចរចាកំពូល អ៊ីរ៉ង់ ថា លោក ត្រាំ និយាយភូតកុហក ៧ ដងក្នុងពេលត្រឹម ១ ម៉ោង

តេហេរ៉ង់ ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយភូតកុហកចំនួន ៧ ដងក្នុងរយៈពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ ។ នេះបើតាមការអះអាងរបស់លោក Mohammad Bagher Ghalibaf ប្រធានសភា និងជាកំពូលអ្នកចរចាអ៊ីរ៉ង់ ។

Advertisement

បើតាម Yahoo, ការនិយាយភូតកុហករបស់លោក Trump ទាំងនោះរួមមាន អ៊ីរ៉ង់យល់ព្រមបើកច្រក Hormuz ឡើងវិញជាបណ្ដោះអាសន្ន, អ៊ីរ៉ង់យល់ព្រមបញ្ចប់កម្មវិធីនុយក្លេអ៊ែរជារៀងរហូត, អ៊ីរ៉ង់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យអាមេរិកជាថ្នូរមិនឲ្យអាមេរិកបញ្ជូនទ័ពវាយលុកតាមជើងគោក, អ៊ីរ៉ង់ កំពុងដោះមីននៅច្រកសមុទ្រ Hormuz, អ៊ីរ៉ង់សន្យាមិនបិទផ្លូវទឹក Hormuz ឡើងវិញជាដើម ។

លោក Ghalibaf និយាយថា លោក Trump កំពុងបង្កើតព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម ហើយការនិយាយទាំងអស់នេះគឺមិនពិតនោះទេ ។

លោក Ghalibaf បាននិយាយផ្តាំផ្ញើទៅកាន់ លោក Trump ទៀតថា ការបង្កើតព័ត៌មានក្លែងក្លាយទាំងនេះ មិនបានជួយឲ្យអាមេរិក យកឈ្នះសង្រ្គាមលើអ៊ីរ៉ង់នោះទេ ហើយវាក៏មិនអាចជាឱកាស សម្រាប់ការចរចាជុំបន្ទាប់នោះដែរ ។

បើតាមប្រធានសភាអ៊ីរ៉ង់វ័យ ៦៥ ឆ្នាំរូបនេះ, ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងត្រូវបានកំណត់ លើកិច្ចព្រមព្រៀង មិនមែន តាមរយៈការប្រកាសលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម នោះឡើយ ។

លោកថា នេះគឺជាសង្រ្គាមប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែ មិនបានធ្វើឲ្យ ប្រជាជាតិ អ៊ីរ៉ង់ ប៉ះពាល់ ពីកលល្បិចទាំងនេះ បាននោះឡើយ ។

បើតាម RT, ប្រទេស អ៊ីរ៉ង់ មិនទាន់បានយល់ព្រម រៀបចំការចរចា ជុំផ្សេងទៀត ជាមួយសហរដ្ឋអាមេរិកនៅឡើយទេ ។ ទីក្រុង តេហេរ៉ង់ ស្ទាក់ស្ទើរ ក្នុងការបន្តកិច្ចសន្ទនា ដោយសារតែការបន្តការបិទផ្លូវ របស់កងទ័ពជើងទឹកអាមេរិក និង ការទាមទារហួសហេតុ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលកិច្ចចរចា ។

ភាគីទាំងពីរ ធ្លាប់បានចរចា ជុំទីមួយ នៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែ ទទួលបរាជ័យ ដោយមិនមានកិច្ចព្រមព្រៀងណា មួយនោះទេ ៕

ប្រភពពី Yahoo, RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា