សិង្ហបុរី និងអូស្រ្តាលី សន្យាជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរី និងអូស្រ្តាលី សន្យាជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ

សិង្ហបុរី និងអូស្រ្តាលី សន្យាជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ

សិង្ហបុរី ៖ អូស្ត្រាលី និងសិង្ហបុរី បានព្រមព្រៀងគ្នាលើការបន្តលំហូរប្រេងឥន្ធនៈចម្រាញ់រួច និងឧស្ម័នធម្មជាតិរាវ (LNG) ខណៈដែលប្រទេសដៃគូពាណិជ្ជកម្មទាំងពីរ បានសន្យាជំរុញទំនាក់ទំនងទ្វេភាគី ចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។

Advertisement

ការសន្យានេះ កើតឡើងស្របពេលដែលនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong បានជួបជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese នៅប្រទេសសិង្ហបុរី កាលពីថ្ងៃ សុក្រ ។

បើតាម AFP, មេដឹកនាំទាំងពីរបានយល់ព្រមធានាលំហូរការផ្គត់ផ្គង់ថាមពលសំខាន់ៗ រួមទាំងប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិរាវ ជាពិសេសការបង្កើតកិច្ចខិតខំក្នុងកម្រិតអតិបរមា ដើម្បីជំរុញសន្តិសុខថាមពល ។

លោក Albanese និយាយថា អូស្រា្តលីបានផ្គត់ផ្គង់ប្រហែល ១ភាគ ៣នៃការនាំចូលឧស្ម័នធម្មជាតិរាវដល់សិង្ហបុរី ខណៈដែលអូស្រ្តាលីទទួលបានប្រហែល ២៦ ភាគរយនៃប្រេងចម្រាញ់រួចពីសិង្ហបុរី ។

រីឯលោក Wong បានបញ្ជាក់ថា សិង្ហបុរីគ្មានផែនការបិទខ្ទប់ការនាំចេញប្រេង និងឧស្ម័នធម្មជាតិរាវនោះទេ ទោះបីជាតម្លៃថាមពលសកលហក់ឡើងខ្ពស់ក៏ដោយ ។

គួរបញ្ជាក់ថា អូស្ត្រាលីបានពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈចម្រាញ់រួចប្រមាណ ៩០ ភាគរយពីក្រៅប្រទេស ក្នុងនោះប្រហែល១ភាគ៤នាំចូលពីប្រទេសសិង្ហបុរី ។

ជាថ្នូរមកវិញ សិង្ហបុរីបានពឹងផ្អែកលើឧស្ម័នធម្មជាតិរាវ (LNG) នាំចូលពីអូស្ត្រាលី ដោយអូស្រ្តាលីបានរ៉ាប់រងប្រហែល ៣២ភាគរយនៃតម្រូវការរបស់សិង្ហបុរី ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា