ប្រមុខសិទ្ធិមនុស្ស UN ថ្កោលទោសលោក Trump ដែលគំរាមបំផ្លាញ “អរិយធម៌ទាំងមូល” របស់អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខសិទ្ធិមនុស្ស UN ថ្កោលទោសលោក Trump ដែលគំរាមបំផ្លាញ “អរិយធម៌ទាំងមូល” របស់អ៊ីរ៉ង់

ប្រមុខសិទ្ធិមនុស្ស UN ថ្កោលទោសលោក Trump ដែលគំរាមបំផ្លាញ “អរិយធម៌ទាំងមូល” របស់អ៊ីរ៉ង់

អ.ស.ប ៖ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk នៅថ្ងៃ អង្គារ បានប្រកាសថ្កោលទោសវោហារសាស្ត្រសម្លុតគំរាមបំផ្លិចបំផ្លាញ “អរិយធម៌ទាំងមូល” របស់ប្រទេសអ៊ីរ៉ង់ ។

Advertisement

នៅក្នុងសេចក្តីថ្លែងការណ៍, ប្រមុខសិទ្ធិមនុស្សយូអិនរូបនេះ បានថ្កោលទោសការគំរាមកំហែងចុងក្រោយបំផុតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់បំផ្លាញ “អរិយធម៌ទាំងមូល” និងកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ ។

លោកថា ការប្រើប្រាស់វោហាសាស្ត្របែបនេះ គឺជារឿង “គួរឱ្យស្អប់ខ្ពើម” ហើយថែមទាំងបានព្រមានធ្ងន់ៗថា ការបោះពាក្យសម្តីសម្លុតគំរាមបែបនេះ គឺស្មើនឹងបទល្មើស “ឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរបំផុត” ។

លោក Turk មានវ័យ ៦១ ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា នៅក្រោមច្បាប់អន្តរជាតិ ការវាយប្រហារដោយចេតនាលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បង្កើតជា “ឧក្រិដ្ឋកម្មសង្គ្រាម” ដូច្នេះលោកសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជួយការពារអាយុជីវិតជនស៊ីវិលទាំងអស់ ។

ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់លោក Turk ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃ អង្គារ បានគំរាមថា “អរិយធម៌ដ៏អាក្រក់របស់អ៊ីរ៉ង់នឹងស្លាប់នៅយប់នេះ” ។ សម្តីនោះ គឺជាឱសានវាទដែលលោកបង្ខំឱ្យអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀង និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា