សមាជិកសភាអាមេរិក ថា សង្គ្រាមរបស់លោកត្រាំនៅអ៊ីរ៉ង់ ខុសច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាជិកសភាអាមេរិក ថា សង្គ្រាមរបស់លោកត្រាំនៅអ៊ីរ៉ង់ ខុសច្បាប់

សមាជិកសភាអាមេរិក ថា សង្គ្រាមរបស់លោកត្រាំនៅអ៊ីរ៉ង់ ខុសច្បាប់

វ៉ាស៊ីនតោន ៖ សមាជិកសភាអាមេរិក លោកស្រី Yassamin Ansari បាននិយាយថា សង្គ្រាមរបស់លោក ដូណាល់ ត្រាំ នៅប្រទេសអ៊ីរ៉ង់ ធ្វើឡើងដោយខុសច្បាប់ ហើយសន្យាថា នឹងជំរុញការចោទប្រកាន់ លើលោក រដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth ។

Advertisement

តំណាងរាស្ត្រ កូតា គណបក្សប្រជាធិបតេយ្យ រូបនេះ បានបង្ហោះ លើបណ្តាញសង្គម X កាលពីថ្ងៃចន្ទថា
លោកស្រី គ្រោងនឹងដាក់ចេញ នូវមាត្រា នៃការចោទប្រកាន់ ប្រឆាំងនឹងលោក Pete Hegseth ជុំវិញសង្រ្គាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ លោកស្រី បញ្ជាក់ថា «ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងបង្កើន ការបំផ្លិចបំផ្លាញ ជាមួយនឹងសង្គ្រាមខុសច្បាប់, ការគំរាមកំហែងឧក្រិដ្ឋកម្មដ៏ធំ និង ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ីរ៉ង់។

បើតាម Anadolu, ការកត់សម្គាល់ របស់លោកស្រី បានកើតឡើង ចំពេលមានការត្រួតពិនិត្យកាន់តែខ្លាំងឡើង លើសកម្មភាពយោធា របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ រួមទាំង របាយការណ៍អំពីការបាត់បង់ជីវិតជនស៊ីវិល និង ការរំលោភលើច្បាប់អន្តរជាតិ ដែលអាចកើតមាន។

ការស៊ើបអង្កេតបឋមរបស់យោធាអាមេរិក បានរកឃើញថា សហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីល លើសាលាបឋមសិក្សាអ៊ីរ៉ង់មួយកន្លែង ក្នុងខែកុម្ភៈ សម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៥នាក់ ដែលភាគច្រើន គឺជាកុមារ។

លោក Trump ក៏បានទាក់ទាញការរិះគន់ ចំពោះការគំរាមកំហែង ពង្រីកការវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំង រោងចក្រថាមពល និង ស្ពាន ផងដែរ ដោយអ្នកជំនាញផ្នែកច្បាប់បានព្រមានថា សកម្មភាពបែបនេះ អាចជាឧក្រិដ្ឋកម្មសង្គ្រាម នៅក្រោមច្បាប់អន្តរជាតិ។

ភាពតានតឹងក្នុងតំបន់បានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយលុករួមគ្នាលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្ស ជាង ១,៣៤០ នាក់ មកទល់ពេលនេះ រួមទាំង មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ផងដែរ នេះបើយោងតាមអាជ្ញាធរអ៊ីរ៉ង់។

អ៊ីរ៉ង់បានសងសឹកវិញ ជាមួយនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលសំដៅលើប្រទេសអ៊ីស្រាអែល ក៏ដូចជា ប្រទេស ហ្ស៊កដានី អ៊ីរ៉ាក់ និង បណ្តាប្រទេសឈូងសមុទ្រ ដែលជាទីតាំង មានមូលដ្ឋានយោធា របស់សហរដ្ឋអាមេរិក។ អ៊ីរ៉ង់ ក៏បានរឹតបន្តឹង លើ សកម្មភាពកប៉ាល់ដឹកទំនិញ ឆ្លងកាត់ច្រកសមុទ្រ Hormuz ផងដែរ៕

ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា