លោក Trump ព្រមពន្យារពេលទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ព្រមពន្យារពេលទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍

លោក Trump ព្រមពន្យារពេលទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកបានយល់ព្រមពន្យារពេលទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ខណៈដែលភាគីទាំងពីរព្រមទទួលយកសំណើបទឈប់បាញ់រយៈពេល ១៤ ថ្ងៃពីអ្នកសម្របសម្រួលក្នុងសង្គ្រាមមជ្ឈិមបូព៌ា ។

Advertisement

លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្ដាញសង្គម Truth Social ថា ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីការសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស៊ីបាស់ ហ្សារីហ្វ និងសេនាប្រមុខប៉ាគីស្ថាន លោក ជាស៊ីម ម៊ូនៀ ។

លោកថា ពួកគេបានស្នើសុំឱ្យលោកពន្យារពេលប្រើប្រាស់កម្លាំងបំផ្លិចបំផ្លាញ ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់នៅយប់នេះ ជាថ្នូរដែលអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រ Hormuz ទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព ។

បើតាម Straits Times, មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានទទួលសំណើចំនួន ១០ ចំណុចពីអ៊ីរ៉ង់ ដោយលោកហៅថា ជាមូលដ្ឋានដែលអាចអនុវត្តបានសម្រាប់ចរចា ។

លោក ត្រាំ បន្ថែមថា ចំណុចផ្សេងៗស្ទើរតែទាំងអស់ នៃការឈ្លោះប្រកែកគ្នាកន្លងមក ត្រូវបានព្រមព្រៀងគ្នារវាងអាមេរិក និងអ៊ីរ៉ង់ ហើយរយៈពេពីរសប្តាហ៍នេះ នឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងមួយត្រូវបានបញ្ចប់ ។

គួរបញ្ជាក់ថា សង្គ្រាមមជ្ឈិមបូព៌ាបានចាប់ផ្តើមនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលរួមដៃគ្នាវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ។

អ៊ីរ៉ង់បានសងសឹកវិញ ដោយការវាយប្រហាររបស់ខ្លួនទៅលើអ៊ីស្រាអែល និងរដ្ឋឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិក ។

ក្រៅពីមនុស្សស្លាប់ និងភៀសខ្លួនរាប់លាននាក់ សង្គ្រាមនេះក៏បានបង្កឲ្យទីផ្សារពិភពលោករង្គោះរង្គើ និងធ្វើឱ្យតម្លៃប្រេងឡើងថ្លៃយ៉ាងគំហុក ផងដែរ ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

Trump talks about Iran while standing next to Easter Bunny at White House event

STOCKSHOTS: Strait of Hormuz

WRAP: Sixth day of war in the Middle East

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា