អឺរ៉ុប ហៅការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអំឡុងសង្គ្រាមអ៊ីរ៉ង់ ថា ជាទង្វើ"ខុសច្បាប់" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ហៅការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអំឡុងសង្គ្រាមអ៊ីរ៉ង់ ថា ជាទង្វើ"ខុសច្បាប់"

អឺរ៉ុប ហៅការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអំឡុងសង្គ្រាមអ៊ីរ៉ង់ ថា ជាទង្វើ"ខុសច្បាប់"

ព្រុចសែល ៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Antonio Costa និយាយថា ការវាយប្រហារណាមួយលើទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសរោងចក្រថាមពល ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់ គឺជាសកម្មភាពខុសច្បាប់ និងមិនអាចទទួលយកបានឡើយ ។

Advertisement

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញទេ ។

ឆ្លើយតបការព្រមាននេះ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប Costa បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃ ចន្ទ ថា ការដុតបញ្ឆេះភាពតានតឹងថែមទៀតក្នុងសង្គ្រាមអ៊ីរ៉ង់ នឹងមិនអាចឈានដល់បទឈប់បាញ់ ឬសន្តិភាពនោះទេ ។

លោកថា មានតែការចរចា និងដំណោះស្រាយការទូតប៉ុណ្ណោះ ដែលនឹងជួយដោះស្រាយមូលហេតុចម្បងនៃសង្គ្រាមនៅមជ្ឈិមបូព៌ាបានយូរអង្វែង ។

បើតាម Anadolu Agency, ភាពតានតឹងក្នុងតំបន់នៅមជ្ឈិមបូព៌ា បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយលុកអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង ១,៣៤០ នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី ផងដែរ ៕

ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា