ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន ស្លាប់១២១នាក់ ព្រោះភ្លៀង និង ព្យុះ ២សប្តាហ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន ស្លាប់១២១នាក់ ព្រោះភ្លៀង និង ព្យុះ ២សប្តាហ៍

ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន ស្លាប់១២១នាក់ ព្រោះភ្លៀង និង ព្យុះ ២សប្តាហ៍

អ៊ីស្លាម៉ាបាត, កាបុល ៖ ភ្លៀង និង ខ្យល់ព្យុះ បានសម្លាប់មនុស្ស ចំនួន១២១នាក់ នៅប្រទេស អាហ្វហ្គានីស្ថាន និង ប៉ាគីស្ថាន ក្បែរខាងនឹងគ្នា ក្នុងរយៈពេល ២ សប្តាហ៍។

Advertisement

មន្ត្រីគ្រោះមហន្តរាយ នៅក្នុងប្រទេសទាំងពីរ បាននិយាយ កាលពីថ្ងៃសៅរ៍ថា ភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងព្យុះ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១២១ នាក់ ក្នុងរយៈពេលពីរសប្តាហ៍ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន និង ប៉ាគីស្ថាន។

ខ្យល់ព្យុះ បាននាំមកនូវ ភ្លៀងធ្លាក់ ពាសពេញប្រទេសអាហ្វហ្គានី ស្ថានចាប់តាំងពីចុងខែមីនា ដែលបណ្តាលឱ្យមានទឹកជំនន់ ការរអិលបាក់ដី និង វាយប្រហារផ្ទះសម្បែង ព្រមទាំង ផលដំណាំ។ អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន ប្រាប់ AFP កាលពីថ្ងៃសៅរ៍ថា «ចាប់តាំងពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃនេះ មនុស្សចំនួន ៧៧នាក់ ត្រូវបានសម្លាប់ និង ១៣៧ នាក់ បានរងរបួស នៅទូទាំងប្រទេស ដោយសារតែទឹកជំនន់ និង ភ្លៀងធ្លាក់»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា មនុស្ស ២៦ នាក់ បានស្លាប់ និង ៤៨ នាក់ បានរងរបួស នៅទូទាំងប្រទេស ក្នុងរយៈពេល ៤៨ ម៉ោង ចុងក្រោយនេះ ដោយសារតែភ្លៀង ទឹកជំនន់ ការរអិលបាក់ដី ព្រមទាំង រន្ទះបាញ់។

ក្នុងប្រទេស ប៉ាគីស្ថាន វិញ, ក្រុមមន្ត្រីបាននិយាយថា នៅទូទាំងព្រំដែន មនុស្សចំនួន ៤៤ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ក្នុងសប្តាហ៍ចុងក្រោយនេះ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត Khyber Pakhtunkhwa បានប្រាប់ AFP ថា «យ៉ាងហោចណាស់មនុស្ស ៣២ នាក់បានស្លាប់ នៅក្នុងខេត្តនេះ ចាប់តាំងពីថ្ងៃទី២៥ ខែមីនា និង ១២នាក់នៅភាគនិរតី នៃ ទីក្រុង Balochistan ចាប់តាំងពីថ្ងៃទី២០ ខែ មីនា»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា