សេតវិមាន ស្នើថវិកាការពារជាតិ កើនដល់ ១,៥ ទ្រីលានដុល្លារ ចំពេលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេតវិមាន ស្នើថវិកាការពារជាតិ កើនដល់ ១,៥ ទ្រីលានដុល្លារ ចំពេលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

សេតវិមាន ស្នើថវិកាការពារជាតិ កើនដល់ ១,៥ ទ្រីលានដុល្លារ ចំពេលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ បានស្នើសមាជិកសភា ឱ្យអនុម័តកញ្ចប់ថវិកាការពារជាតិដ៏ធំ ដែលកើនដល់ចំនួន ១.៥ ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២៧ ខណៈដែលសហរដ្ឋអាមេរិក ប្រឈមមុខនឹងការចំណាយកើនឡើង ព្រោះតែសង្គ្រាម ជាមួយអ៊ីរ៉ង់។

Advertisement

សំណើនេះ នឹងបង្កើនការចំណាយ របស់មន្ទីរប៉ង់តាហ្គោន ច្រើនជាង ៤០ភាគរយ ក្នុងមួយឆ្នាំ ដែលជាការកើនឡើងខ្លាំងបំផុត ចាប់តាំងពីសង្គ្រាមលោក លើកទី២ ។

ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក ដែលដកស្រង់ប្រភពពីសភា បានរាយការណ៍ថា សង្រ្គាមអ៊ីរ៉ង់ អាចនឹងត្រូវចំណាយប្រាក់ដល់ទៅ ២ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។

ក្រុមអ្នកប្រជាធិបតេយ្យ បានវាយលុកយ៉ាងរហ័ស លើសំណើនេះ។ មេដឹកនាំ ទទួលបន្ទុកថវិកាព្រឹទ្ធសភា របស់គណបក្សប្រជាធិបតេយ្យ គឺ លោកស្រី Patty Murray បានប្រកាសថា ខ្លួនបានផ្តល់អាទិភាព លើការចំណាយយោធា លើតម្រូវការរបស់ប្រជាជនអាមេរិក ហើយបានចោទប្រកាន់លោក Donald Trump ថា ធ្វើសង្គ្រាម មិនប្រុងប្រយ័ត្ន ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា