ចិន សម្ញែងយន្តហោះគ្មានមនុស្សបើកដឹកជញ្ជូនប្រភេទ ៧ តោន ធំជាងគេបំផុតលើពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន សម្ញែងយន្តហោះគ្មានមនុស្សបើកដឹកជញ្ជូនប្រភេទ ៧ តោន ធំជាងគេបំផុតលើពិភពលោក

ចិន សម្ញែងយន្តហោះគ្មានមនុស្សបើកដឹកជញ្ជូនប្រភេទ ៧ តោន ធំជាងគេបំផុតលើពិភពលោក

ប៉េកាំង ៖ វិស័យបច្ចេកវិទ្យាអាកាសចរណ៍គ្មានមនុស្សបើករបស់ប្រទេសចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានបញ្ចេញរូបរាង និងសាកល្បងហោះហើរលើកដំបូងដោយជោគជ័យ នូវយន្តហោះដ្រូនដឹកជញ្ជូនធុនធ្ងន់ប្រភេទ ៧ តោន ធំជាងគេបំផុតនៅលើពិភពលោក ។

Advertisement

យន្តហោះគ្មានមនុស្សបើកខ្នាតយក្សនេះ មានឈ្មោះថា Changying-8 ហៅកាត់ CY-8 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន China North Industries Group Corporation នេះ បានសាកល្បងហោះហើរលើកដំបូង កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ ក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ។

អំឡុងពេលធ្វើតេស្តនោះ ដ្រូនធុនធ្ងន់ CY-8 ត្រូវការផ្លូវរត់ខ្លីប្រហែល ២៨០ ម៉ែត្រប៉ុណ្ណោះ មុនពេលហោះឡើងលើផ្ទៃមេឃ ។ ប្រព័ន្ធសំខាន់ៗ រួមមានការគ្រប់គ្រងការហោះហើរ ម៉ាស៊ីន ប្រេងឥន្ធនៈ និងប្រព័ន្ធអេឡិចត្រូនិច ត្រូវបានសាកល្បងរហូតដល់បញ្ចប់ការហោះហើរចំនួន ៣០ នាទី ។

បើតាម Interesting engineering, អ្នកអភិវឌ្ឍបានបង្កើតវាឡើង ក្នុងគោលបំណងគាំទ្រដល់ប្រតិបត្តិការ ទាំងស៊ីវិល និងយោធា ។ CY-8 មានទម្ងន់ទទេចំនួន ៣,៥ តោន និងអាចផ្ទុកទំនិញបន្ថែមចំនួន ៣,៥ តោនទៀត ដែលធ្វើឱ្យវាមានសមត្ថភាពផ្ទុកទម្ងន់អតិបរមារហូតដល់ ៧ តោន ។

ដ្រូន CY-8 មានតួខ្លួនប្រវែង ១៧ ម៉ែត្រ ស្លាបមានប្រវែង ២៥ ម៉ែត្រ និងឃ្លាំងផ្ទុកទំនិញមានទំហំធំរហូតដល់ ១៨ ម៉ែត្រគូប ដែលអាចដាក់ទូកុងតឺន័រខ្នាតស្តង់ដារអាកាសចរណ៍ ឬប្រអប់រក្សាភាពត្រជាក់ (Cold-chain) បានយ៉ាងងាយស្រួល ។

វាអាចសំកាំងខ្លួនលើអាកាសក្នុងចម្ងាយឆ្ងាយជាង ៣,០០០ គីឡូម៉ែត្រ និងផ្ទេរទំនិញ ចេញ-ចូល ចំណាយពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ដែលនេះជួយបង្កើនប្រសិទ្ធភាពដឹកជញ្ជូនបានយ៉ាងឆាប់រហ័ស សម្រាប់ប្រតិបត្តិការនៅតំបន់ខ្ពង់រាប ឬកោះដាច់ស្រយាល ។

យោងតាម China Daily, យន្តហោះគ្មានមនុស្សបើកខ្នាតយក្សនេះ ត្រូវបានគេរំពឹងថា នឹងដាក់បម្រើសេវាកម្មដឹកជញ្ជូនទំនិញ ស្បៀងអាហារ និងសម្ភារៈទៅកាន់តំបន់ដាច់ស្រយាល ក៏ដូចជាប្រើប្រាស់ក្នុងកិច្ចការសង្គ្រោះបន្ទាន់ ដូចជាគ្រោះទឹកជំនន់ជាដើម ៕

ប្រភព ៖ Interesting engineering និង China Daily ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា