រុស្ស៊ី ធានាជួយបំពេញតម្រូវការប្រេងបន្ទាន់ឲ្យបណ្តាប្រទេសអាស៊ាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ធានាជួយបំពេញតម្រូវការប្រេងបន្ទាន់ឲ្យបណ្តាប្រទេសអាស៊ាន

រុស្ស៊ី ធានាជួយបំពេញតម្រូវការប្រេងបន្ទាន់ឲ្យបណ្តាប្រទេសអាស៊ាន

មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បានប្រកាសធានាជួយបំពេញតម្រូវការប្រេងបន្ទាន់ ឲ្យបណ្តាប្រទេសអាស៊ាន ចំពេលដែលពិភពលោកជួបវិបត្តិថាមពល ព្រោះតែសង្គ្រាម នៅមជ្ឈិមបូព៌ា ។

Advertisement

បើតាមសារព័ត៌មាន Manila Times, ការប្រកាសយ៉ាងដូច្នេះរបស់ទីក្រុងមូស្គូ ធ្វើឡើង ចំពេលដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ជួបជាមួយបេសកជនអាស៊ានដឹកនាំដោយលោក Igor Bailen ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងមូស្គូ ។

ស្ថានទូតហ្វីលីពីនប្រចាំរុស្ស៊ីនិយាយថា លោក Sergey Lavrov បានធានា នៅចំពោះមុខ បេសកជន អាស៊ាន អំពីការត្រៀមខ្លួន របស់រុស្ស៊ី ដើម្បីជួយប្លុក ដែលមានសមាជិកទាំង ១១ មួយនេះដោះស្រាយវិបត្តិថាមពល និងប្រេង ដែលបង្កឡើង ដោយសង្រ្គាមអ៊ីរ៉ង់ ។

ការប្រកាសជួយធានាផ្គត់ផ្គង់ថាមពលនេះ កើតមានចំពេលដែល អាមេរិក បានបន្ទន់ឥរិយាបថ លើកលែង ការដាក់ទណ្ឌកម្មប្រេង រុស្ស៊ី រយៈពេល ៣០ថ្ងៃ ដើម្បីអនុញ្ញាតឲ្យបណ្តាប្រទេសនានា ទិញប្រេងពីរុស្ស៊ី ក្នុងបំណងទប់លំនឹងទីផ្សាថាមពល ឲ្យមានស្ថិរភាព ។

បើតាម Energy digital, រុស្ស៊ី គឺជាប្រទេសនាំចេញប្រេងច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពី ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ខណៈចំណាត់ថ្នាក់ លេខ ៣ គឺអាមេរិក ៕

ប្រភពពី Manilatimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា