លោក ត្រាំ ចង់បញ្ចប់សង្គ្រាម ទោះបី អ៊ីរ៉ង់ មិនព្រមបើកច្រក ហ័រមូស ក៏ដោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ចង់បញ្ចប់សង្គ្រាម ទោះបី អ៊ីរ៉ង់ មិនព្រមបើកច្រក ហ័រមូស ក៏ដោយ

លោក ត្រាំ ចង់បញ្ចប់សង្គ្រាម ទោះបី អ៊ីរ៉ង់ មិនព្រមបើកច្រក ហ័រមូស ក៏ដោយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចង់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ បើទោះបីជាអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ ។ នេះបើតាមការចេញផ្សាយរបស់កាសែត The Wall Street Journal កាលពីថ្ងៃចន្ទ ។

Advertisement

ប្រភពដដែលបញ្ជាក់ថា លោក ត្រាំ មិនចង់អូសបន្លាយសង្គ្រាមជាមួយអ៊ីរ៉ង់តទៅទៀតនោះទេ ពោលប្រធានាធិបតីអាមេរិករូបនេះ ចង់បញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ត្រឹម ៦ សប្តាហ៍ប៉ុណ្ណោះ បើទោះបីជាច្រកសមុទ្រ Hormuz នៅតែបិទចំពោះការដឹកជញ្ជូនជាទូទៅក៏ដោយ ។

លោក ត្រាំ អះអាងថា ការសម្រេចចិត្តចប់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ គឺដោយសារតែទីក្រុងវ៉ាស៊ីនតោន ហាក់សម្រេចបាននូវគោលដៅចម្បងៗរបស់ខ្លួនរួចទៅហើយ រួមទាំងការកម្ទេចកងទ័ពជើងទឹក និងការបំផ្លាញស្តុកមីស៊ីលរបស់អ៊ីរ៉ង់ជាដើម ។

ជុំវិញច្រក ហ័រមូស វិញ, លោក Trump ចង់ស្វែងរកការបន្តនាវាចរណ៍ តាមរយៈមធ្យោបាយការទូត ។ ប្រសិនបើជា ការចរចា បរាជ័យ សហរដ្ឋអាមេរិកនឹងដាក់សម្ពាធលើអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រពែក្ស ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកច្រកសមុទ្រមួយនេះ។

បើតាម Tass, អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដល់កប៉ាល់ ដែលពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក, អ៊ីស្រាអែល និងប្រទេសដែលគាំទ្រសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។ ក្នុងអំឡុងពេលមានជម្លោះ នាវាដឹកប្រេងជាច្រើនគ្រឿង ត្រូវបានវាយប្រហារ ដោយសារឆ្លងកាត់ច្រកសមុទ្រនេះ បន្ទាប់ពីមិនមានការអនុញ្ញាតពីទីក្រុងតេហេរ៉ង់ ។

យ៉ាងណា កាលពីថ្ងៃទី ២៥ ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុងតេហេរ៉ង់ បានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ទៅកាន់ប្រទេសជាមិត្ត រួមមាន រុស្ស៊ី ឥណ្ឌា អ៊ីរ៉ាក់ ចិន និង ប៉ាគីស្ថាន។

កាលពីថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានអុជបញ្ឆេះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានវាយលុកទីក្រុងធំៗ រួមទាំង រដ្ឋធានីតេហេរ៉ង់ ផងដែរ។ កងឆ្មាំបដិវត្តន៍ឥស្លាម បានសងសឹកវិញ ជាមួយនឹងការវាយប្រហារយ៉ាងខ្លាំងក្លា ទៅលើអ៊ីស្រាអែល ហើយ ទីតាំងយោធារបស់សហរដ្ឋអាមេរិក នៅប្រទេសបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គុយវ៉ែត អារ៉ាប់រួម និង អារ៉ាប៊ី សាអូឌីត ក៏ត្រូវបានកម្ទេចផងដែរ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា