ក្រុមហ៊ូធី គំរាមបិទច្រកសមុទ្រមួយទៀត បន្ទាប់ពីច្រក ហ័រមូស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ូធី គំរាមបិទច្រកសមុទ្រមួយទៀត បន្ទាប់ពីច្រក ហ័រមូស

ក្រុមហ៊ូធី គំរាមបិទច្រកសមុទ្រមួយទៀត បន្ទាប់ពីច្រក ហ័រមូស

តេហេរ៉ង់ ៖ ស្របពេលដែលអ៊ីរ៉ង់កំពុងធ្វើព្យុះភ្លៀងនៅច្រកសមុទ្រហ័រមូស, ក្រុមឧទ្ទាម Houthi ដែលមានមូលដ្ឋាន នៅប្រទេសយេម៉ែន ក៏បានគំរាមបិទច្រកសមុទ្រ Bab el-Mandeb មួយទៀត ប្រសិនបើអាមេរិក និងអ៊ីស្រាអែលបន្តវាយប្រហារមកលើអ៊ីរ៉ង់ ។

Advertisement

ច្រកសមុទ្រ Bab el-Mandeb គឺជាច្រកដែលតភ្ជាប់រវាងឧបទ្វីបអារ៉ាប់ និងទ្វីបអាហ្រ្វិក ។

លោក Mohammed Mansour អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានក្រុម Houthi និយាយថា យើងអាចបិទច្រកសមុទ្រ Bab el-Mandeb ដោយគ្មានការព្រមានជាមុន ។ លោកថា ក្នុងករណីកប៉ាល់អាស៊ី និងអឺរ៉ុបចង់ធ្វើដំណើរឆ្លងកាត់ច្រកនេះ ត្រូវតែមានការអនុញ្ញាតពីយើង ។

លោក Mansour បន្តថា ប្រសិនបើ អឺរ៉ុប ចូលរួមបង្កអរិភាព ចំពោះបណ្តាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ យើងនឹងធ្វើឱ្យប្រាកដថា តម្លៃប្រេង ឡើងដល់ ២០០ ដុល្លារ ក្នុងមួយបារ៉ែល ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចអឺរ៉ុបអស់ខ្យល់ដង្ហើម ។

បើតាម Tass, ការគំរាមនេះ ធ្វើឡើង នៅ ២ ថ្ងៃ បន្ទាប់ពី ក្រុមឧទ្ទាម Houthis បានបាញ់មីស៊ីលផ្លោង នៅតាមមូលដ្ឋានយោធា នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ទុកជាការប្រឆាំងនឹងអំពើឈ្លានពាន ទៅលើ អ៊ីរ៉ង់។

អ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz ដល់កប៉ាល់ ដែលពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក, អ៊ីស្រាអែល និងប្រទេសដែលគាំទ្រការឈ្លានពានប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។ ក្នុងអំឡុងពេលមានជម្លោះ នាវាដឹកប្រេងជាច្រើនគ្រឿង ត្រូវបានវាយប្រហារ ដោយសារឆ្លងកាត់ច្រកសមុទ្រនេះ គ្មានការអនុញ្ញាតពីទីក្រុងតេហេរ៉ង់ ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា