អ៊ីរ៉ង់ ផ្តើមដំណើរការអនុម័តគ្រប់គ្រងច្រកសមុទ្រ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ផ្តើមដំណើរការអនុម័តគ្រប់គ្រងច្រកសមុទ្រ Hormuz

អ៊ីរ៉ង់ ផ្តើមដំណើរការអនុម័តគ្រប់គ្រងច្រកសមុទ្រ Hormuz

តេហេរ៉ង់ ៖ សភារបស់ប្រទេសអ៊ីរ៉ង់ ចាប់ផ្តើមដំណើរការអនុម័តលើផែនការថ្មីមួយ ដើម្បីគ្រប់គ្រងលើច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមបេះដូង នៃថាមពលពិភពលោក ស្របពេលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ចេញផ្សាយកាលពីថ្ងៃ ចន្ទ ។

Advertisement

អ្នកនាំពាក្យក្រុមប្រឹក្សាភិបាលសភាអ៊ីរ៉ង់ លោក Abbas Goudarzi និយាយថា ផែនការគ្រប់គ្រងឆ្លាតវៃលើច្រកសមុទ្រ Hormuz ត្រូវបានដាក់បន្ថែមទៅក្នុងរបៀបវារៈរបស់សភា បន្ទាប់ពីបានប្រមូលហត្ថលេខាជាង ២៥០ ពីសមាជិកសភា ដែលមានសមាជិកសរុបចំនួន ២៩០ ។

លោកថា ផែនការថ្មីនេះ មានគោលបំណងលើកកម្ពស់សន្តិសុខផ្លូវទឹក និងប្រមូលថ្លៃឈ្នួលពីនាវាដឹកប្រេង ឬកប៉ាល់ដឹកទំនិញនានា ជារូបិយប័ណ្ណក្នុងស្រុក គឺលុយ Rial ។

ផែនការនេះកើតឡើងចំពេលដែលអ៊ីរ៉ង់បានគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើច្រកសមុទ្រ Hormuz ចាប់តាំងពីចុងខែកុម្ភៈ ដោយបានរារាំងការធ្វើនាវាចរណ៍របស់កប៉ាល់ដឹកទំនិញទាំងអស់ ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ។

បើតាមស៊ីនហួរ, អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបើកការវាយប្រហាររួមគ្នាលើទីក្រុងជាច្រើនរបស់ប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលរាប់ពាន់នាក់ ។

អ៊ីរ៉ង់បានសងសឹកវិញ ដោយប្រើរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន សំដៅលើមូលដ្ឋានយោធារបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា