នាវាចម្បាំងជប៉ុនបំពាក់មីស៊ីលអាមេរិក អាចបាញ់ចូលជ្រៅក្នុងទឹកដីចិន និងកូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាវាចម្បាំងជប៉ុនបំពាក់មីស៊ីលអាមេរិក អាចបាញ់ចូលជ្រៅក្នុងទឹកដីចិន និងកូរ៉េខាងជើង

នាវាចម្បាំងជប៉ុនបំពាក់មីស៊ីលអាមេរិក អាចបាញ់ចូលជ្រៅក្នុងទឹកដីចិន និងកូរ៉េខាងជើង

នាវាចម្បាំង Chokai មានទម្ងន់ ៩,៥០០ តោន បានក្លាយជានាវាពិឃាតដំបូងបង្អស់របស់ប្រទេសជប៉ុន ដែលមានសមត្ថភាពបាញ់មីស៊ីល Tomahawk ផលិតនៅសហរដ្ឋអាមេរិក ខណៈមីស៊ីលដ៏មានឥទ្ធិពលនេះ ត្រូវបានរំពឹងថា អាចបាញ់ចូលជ្រៅទៅក្នុងទឹកដីប្រទេសចិន និងកូរ៉េខាងជើង ។

Advertisement

ផលិតដោយក្រុមហ៊ុន Raytheon មីស៊ីលដ៏កំណាច Tomahawk នេះ មានឈ្មោះបោះសំលេងដោយសារតែសមត្ថភាពហោះសំកាំងខ្លួនលើអាកាសក្នុងរយៈចម្ងាយឆ្ងាយលើសពី ១.៧០០ ទៅ ២.០០០ គីឡូម៉ែត្រ ជាមួយនឹងល្បឿនលឿនជាងសំលេងជិត ១ ដងរបស់វា ។

មីស៊ីល Tomahawk ដែលប្រើបាញ់ចេញពីនាវាចម្បាំង និងនាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិក គឺជាប្រព័ន្ធអាវុធដ៏សំខាន់នៃប្រតិបត្តិការយោធាអាមេរិក ចាប់តាំងពីវាត្រូវបានប្រើប្រាស់ប្រយុទ្ធលើកដំបូង ក្នុងអំឡុងសង្គ្រាមឈូងសមុទ្រពែរ្សឆ្នាំ ១៩៩១ ។

បើតាម Interesting engineering, រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi និយាយថា នាវាពិឃាត Chokai គ្រោងបាញ់សាកល្បងគ្រាប់ពិតនៃប្រព័ន្ធមីស៊ីល Tomahawk នៅសហរដ្ឋអាមេរិក នារដូវក្តៅនេះ មុនពេលវិលត្រឡប់មកប្រទេសជប៉ុនវិញនៅខែកញ្ញាខាងមុខ ។

នាវាពិឃាត Chokai បានចេញដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដើម្បីបំពាក់មីស៊ីល Tomahawk ស្របពេលដែលស្ថានការណ៍ក្នុងតំបន់ និងការប្រកួតប្រជែងសព្វាវុធនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងក្តៅគគុក ។ នេះបើយោងតាម CNN ។

រឿងនេះកើតឡើង បន្ទាប់ពីជប៉ុនចុះកិច្ចព្រមព្រៀងទិញមីស៊ីល Tomahawk ចំនួន ៤០០ គ្រាប់ ក្នុងទឹកប្រាក់ ១.៧ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ។ ការទិញមីស៊ីលទាំងនេះ គឺជារបត់គោលនយោបាយការពារជាតិដ៏សំខាន់របស់ជប៉ុន ដែលពីមុនមិនធ្លាប់ដាក់បញ្ចូលអាវុធវាយលុកប្រភេទនេះទេ ៕

ប្រភព ៖ Interesting engineering និង CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា