បាតុករ ២ លាននាក់ ចេញធ្វើបាតុកម្មទូទាំងសហរដ្ឋអាមេរិក ប្រឆាំងលោក ត្រាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បាតុករ ២ លាននាក់ ចេញធ្វើបាតុកម្មទូទាំងសហរដ្ឋអាមេរិក ប្រឆាំងលោក ត្រាំ

បាតុករ ២ លាននាក់ ចេញធ្វើបាតុកម្មទូទាំងសហរដ្ឋអាមេរិក ប្រឆាំងលោក ត្រាំ

វ៉ាស៊ីនតោន ៖ បាតុករជាង ២ លាននាក់ បានប្រមូលផ្តុំគ្នានៅទូទាំងសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែមីនា ដើម្បីបង្ហាញការខឹងសម្បារ និងតវ៉ាប្រឆាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ ។

Advertisement

មហាបាតុកម្ម ដែលឈានដល់ប៉ះទង្គិចគ្នាដ៏ចម្រូងចម្រាសជាមួយមន្រ្តីប៉ូលិស និងការចាប់ខ្លួនបាតុករនេះ ធ្វើឡើងមានគោលបំណងសម្តែងការជំទាស់តវ៉ានូវអ្វីដែលពួកគេមើលឃើញថា ជារបបដឹកនាំផ្តាច់ការ ក្រោមគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោក ត្រាំ ពិសេសការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ។

អ្នករៀបចំបាតុកម្មនិយាយថា យ៉ាងហោចណាស់មនុស្ស ៨ លាននាក់ តែប្រព័ន្ធផ្សព្វផ្សាយថា ជាង ២ លាននាក់ បានប្រមូលផ្តុំគ្នា នៅថ្ងៃនេះ ក្នុងព្រឹត្តិការណ៍តវ៉ាខ្នាតធំជាង ៣.៣០០ កន្លែងនៅទូទាំងរដ្ឋទាំង ៥០ រាប់ពីទីក្រុងធំៗ និងទីប្រជុំជនតូចៗ ។

វាជាលើកទីបីហើយ ក្នុងរយៈពេលតិចជាងមួយឆ្នាំ ដែលជនជាតិអាមេរិករាប់លាននាក់ ប្រមូលផ្តុំនាំគ្នាដើរកាន់បដាតវ៉ាតាមដងផ្លូវនានា ជាផ្នែកមួយនៃការតវ៉ាដាក់ឈ្មោះថា “គ្មានស្តេចក្រាញ់” ប្រឆាំងនឹងលោកប្រធានាធិបតី ត្រាំ ចាប់តាំងពីលោកបានចាប់ផ្តើមអាណត្តិទីពីរក្នុងខែមករា ឆ្នាំ២០២៥ ។

នៅថ្ងៃដដែល ក្រៅពីសហរដ្ឋអាមេរិក បាតុកម្មប្រឆាំងនឹងលោក ត្រាំ ក៏បានផ្ទុះឡើងនៅក្នុងទីក្រុងអឺរ៉ុបធំៗផងដែរ រួមមានទីក្រុង អាំស្ទែរដា របស់ហូឡង់ ទីក្រុងម៉ាឌ្រីដ របស់អេស្ប៉ាញ និងទីក្រុងរ៉ូម របស់អ៊ីតាលី ដោយមានមនុស្សប្រហែល ២០,០០០ នាក់ បានចូលរួមដើរក្បួនតវ៉ាក្រោមវត្តមានប៉ូលីសការពារសន្តិសុខយ៉ាងច្រើន ។

បើតាម Straits Times, អត្រាប្រជាប្រិយភាពរបស់លោកប្រធានាធិបតី ត្រាំ បានធ្លាក់ចុះក្រោម ៤០% ស្របពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិ នឹងមកដល់នៅខែវិច្ឆិកា ខាងមុខនេះ ហើយគណបក្សសាធារណរដ្ឋរបស់លោក ក៏កំពុងប្រឈមនឹងហានិភ័យបាត់បង់ការគ្រប់គ្រងសភាទាំងពីរផងដែរ ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា