លោក ត្រាំ សម្លុត អ៊ីរ៉ង់ ឱ្យបើកច្រកសមុទ្រ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ សម្លុត អ៊ីរ៉ង់ ឱ្យបើកច្រកសមុទ្រ Hormuz

លោក ត្រាំ សម្លុត អ៊ីរ៉ង់ ឱ្យបើកច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ សៅរ៍ នេះ បានគំរាមឱ្យអ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រ Hormuz ប្រសិនបើខ្លួនចង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាព ហើយលោកថែមទាំងនិយាយលេងសើចបន្លំមែន ដោយហៅឈ្មោះផ្លូវទឹកដ៏សំខាន់របស់ពិភពលោកនេះថា ជា “ច្រកសមុទ្រត្រាំ” ។

Advertisement

ច្រកសមុទ្រ Hormuz គឺជាចំណុចកណ្តាលនៃជម្លោះរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ។ ផ្លូវសមុទ្រដែលដឹកជញ្ជូនប្រេង ២០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកនេះ ត្រូវបានរារាំងដោយអ៊ីរ៉ង់ ដើម្បីសងសឹកទៅនឹងការវាយប្រហាររបស់គូសត្រូវទាំងពីរ ។

បើតាម AFP, លោកប្រធានាធិបតី ត្រាំ បានប្រាប់វេទិកាវិនិយោគ FII Priority នៅទីក្រុង Miami ថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រត្រាំ… ខ្ញុំចង់មានន័យថា ច្រកសមុទ្រ Hormuz ។ សូមអភ័យទោស ខ្ញុំសុំទោស! វាជាកំហុសដ៏គួរឲ្យភ័យខ្លាចមួយ ដែលភ្លាមៗនោះបានបង្កឲ្យមានការផ្ទុះសំណើចពីអ្នកចូលរួម ។

ក្នុងឱកាសនោះ មេដឹកនាំអាមេរិកមានវ័យ ៨០ ឆ្នាំរូបនេះ បានថ្លែងអះអាងនៅចំពោះមុខអ្នកចូលរួមទាំងអស់ថា យោធាអាមេរិកកំពុងឈានដល់វត្ថុបំណងយោធា ក្នុងសង្គ្រាមរយៈពេល ៤ សប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់ ។

លោកថា អ៊ីរ៉ង់ជិតដល់ថ្ងៃបរាជ័យហើយ ហើយលោកជឿជាក់ថា ការគ្រប់គ្រងយោធា និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានរងការខាតបង់សម្បើមណាស់ ។ ហើយឥឡូវនេះ យើងកំពុងចរចា ហើយវាគឹជារឿងល្អណាស់ ប្រសិនបើអ៊ីរ៉ង់បើកចំហច្រកសមុទ្រ Hormuz ។

ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ាប់បាយយ៉ូ បានសម្តែងការព្រួយបារម្ភថា អ៊ីរ៉ង់នឹងស្វែងរកការបង្កើត “ប្រព័ន្ធគិតថ្លៃ” អចិន្ត្រៃយ៍ សម្រាប់នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់រ៉ាប់រងមួយភាគប្រាំនៃការដឹកជញ្ជូនប្រេងរបស់ពិភពលោក ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា