លោក Zelensky ត្អូញត្អែរថា លោក Trump ដាក់សម្ពាធ អ៊ុយក្រែន ជាថ្មីឲ្យដូរដីយកការធានាសន្តិសុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ត្អូញត្អែរថា លោក Trump ដាក់សម្ពាធ អ៊ុយក្រែន ជាថ្មីឲ្យដូរដីយកការធានាសន្តិសុខ

លោក Zelensky ត្អូញត្អែរថា លោក Trump ដាក់សម្ពាធ អ៊ុយក្រែន ជាថ្មីឲ្យដូរដីយកការធានាសន្តិសុខ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានត្អូញត្អែរថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំពុងដាក់សម្ពាធសាជាថ្មីឲ្យរដ្ឋាភិបាទីក្រុងកៀវលះបង់ទឹកដីរបស់ខ្លួនប្រគល់ទៅឲ្យរុស្ស៊ី ប្រសិនបើចង់ទទួលបានការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន ។

Advertisement

ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Reuters កាលពីថ្ងៃពុធ, លោក Zelensky និយាយថា អាមេរិកបានអះអាងពីការត្រៀមខ្លួនរួចរាល់ ដើម្បីផ្តល់ការធានាសន្តិសុខកម្រិតខ្ពស់ដល់ទីក្រុងកៀវ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ដរាបណាអ៊ុយក្រែនព្រមប្រគល់តំបន់ Donbas ភាគខាងកើតទាំងមូលទៅឲ្យរុស្ស៊ី ។

បើតាម Independent, សហរដ្ឋអាមេរិកបានស្នើរួចហើយឲ្យអ៊ុយក្រែនប្រគល់ដែនដីតំបន់ Donbas ដែលជាបេះដូងឧស្សាហកម្មរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅក្នុងផែនការចំនួន ២៨ ចំណុចកាលពីឆ្នាំមុន ។

លោក Zelensky បញ្ជាក់ថា រុស្ស៊ីបានបង្ហាញមហិច្ឆតាជាយូរមកហើយថា ការគ្រប់គ្រងពេញលេញលើតំបន់ Donbas គឺជាគោលដៅស្នូលនៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ។

យ៉ាងណា លោក Zelensky អះអាងថា អ៊ុយក្រែននឹងមិនបោះបង់ចោលទឹកដីណាមួយ ដែលកាន់កាប់ដោយរុស្ស៊ីនោះទេ ដោយលោកសង្កត់ធ្ងន់ថា នេះជាបន្ទាត់ក្រហមនៅក្នុងការចរចាសន្តិភាពណាមួយ ។

លោកថា ការលះបង់ចោលតំបន់នេះ គឺប្រៀបដូចធ្វើឱ្យជំហរការពាររបស់អ៊ុយក្រែនចុះខ្សោយ និងជាការលើកទឹកចិត្តដល់ការលុកលុយរបស់រុស្ស៊ី ខណៈដែលការគ្រប់គ្រងទឹកដីភាគខាងកើត គឺជាចំណុចកណ្តាលនៃសន្តិសុខរបស់អ៊ុយក្រែន និងសន្តិសុខរបស់អឺរ៉ុប ។

ការអត្ថាធិប្បាយរបស់លោក Zelensky ធ្វើឡើង បន្ទាប់ពីការចរចាត្រីភាគីរវាងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី បានបរាជ័យ មិនអាចឈានដល់ការដោះស្រាយលើបញ្ហាសំខាន់ៗ រួមមានទឹកដី និងសន្តិសុខ ខណៈដែលសន្ទុះការទូតត្រូវបានជាប់គាំង ដោយសារតែសង្គ្រាមរបស់លោកប្រធានាធិបតី Trump នៅអ៊ីរ៉ង់ ។

បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, ក្នុងភ្លើងសង្គ្រាមរយៈពេល ៤ ឆ្នាំនេះ បណ្ដាលឲ្យជនស៊ីវិលរបស់ភាគីទាំងពីរជាង ១ ម៉ឺន ៥ ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៤ ម៉ឺន ១ ពាន់នាក់រងរបួស ខណៈការខូចខាតរបស់អ៊ុយក្រែនដែលកើតចេញពីសង្គ្រាមមួយនេះ មានរហូតដល់ទៅ ១៧៥ ពាន់លានដុល្លារ ៕

ប្រភព ៖ Independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា