អង្គការ NASA គ្រោងចំណាយលុយ ២០ ពាន់លានដុល្លារ សាងសង់មូលដ្ឋាននៅលើភពព្រះចន្ទ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ NASA គ្រោងចំណាយលុយ ២០ ពាន់លានដុល្លារ សាងសង់មូលដ្ឋាននៅលើភពព្រះចន្ទ

អង្គការ NASA គ្រោងចំណាយលុយ ២០ ពាន់លានដុល្លារ សាងសង់មូលដ្ឋាននៅលើភពព្រះចន្ទ

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក នឹងលុបចោលផែនការបញ្ជូនស្ថានីយអវកាសទៅកាន់គន្លងភពព្រះចន្ទ ហើយនឹងជំនួសមកវិញ ដោយសមាសធាតុរបស់ខ្លួន ក្នុងការសាងសង់មូលដ្ឋានមានតម្លៃ ២០ ពាន់លានដុល្លារនៅលើផ្ទៃភពព្រះចន្ទ ក្នុងរយៈពេលជាង ៧ឆ្នាំទៀត ។

Advertisement

បើតាម NBC News, ប្រធានថ្មីរបស់អង្គការ NASA លោក Jared Isaacman បានប្រកាសអំពីការផ្លាស់ប្តូរកម្មវិធីភពព្រះចន្ទ ដែលជាគម្រោង Artemis ក្នុងអំឡុងព្រឹត្តការណ៍មួយកាលពីថ្ងៃ អង្គារ សប្តាហ៍នេះ នៅទីស្នាក់ការកណ្តាលអង្គការ NASA ស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោន ។

ក្នុងព្រឹត្តិការណ៍នោះ លោក Isaacman និយាយថា បើទោះបីជាមានការលំបាកលើកាលបរិច្ឆេទ និងកម្មវិធី Hardware យ៉ាងណាក្តី ពួកយើងអាចប្រើប្រាស់ឧបករណ៍ឡើងវិញ និងការប្តេជ្ញាចិត្តរបស់ដៃគូអន្តរជាតិ ដើម្បីគាំទ្រគម្រោង SURFACE ហើយគោលបំណងកម្មវិធីដទៃទៀត ។

លោក Isaacman ដែលមានវ័យ៤៣ឆ្នាំរូបនេះ បានបន្ថែមថា ពួកយើងនឹងនាំអាមេរិកត្រឡប់ទៅភពព្រះចន្ទវិញ មុនពេលបញ្ចប់អាណត្តិរបស់លោកប្រធានាធិបតី Donald Trump ។

គម្រោងដែលអង្គការ NASA លុបចោលនេះ មានឈ្មោះថា គម្រោង Lunar Gateway ដែលត្រូវបានបម្រុងទុកធ្វើជាស្ថានីយអវកាសស្ថិតនៅលើគន្លងភពព្រះចន្ទ ។

វាត្រូវបានរចនាឡើង ដើម្បីបម្រើទាំងស្ថានីយស្រាវជ្រាវ និងស្ថានីយផ្ទេរ ជាទីដែលអវកាសយានិក នឹងឡើងជិះយានអវកាសចុះចតភពព្រះចន្ទ មុនពេលចុះលើផ្ទៃព្រះចន្ទ ។

គួរកត់សម្គាល់ ស្របពេលប្រទេសចិន កំពុងដាក់មហិច្ឆតាបញ្ជូនអវកាសយានិករបស់ខ្លួនទៅចុះចតនៅលើភពព្រះចន្ទនៅឆ្នាំ ២០៣០ ខាងមុខ បច្ចុប្បន្នក្រុមហ៊ុនជាច្រើន ក្រោមចំណុះអង្គការ NASA ក៏កំពុងប្រឹងប្រែង ដើម្បីអាចបញ្ជូនមនុស្សទៅកាន់ភពព្រះចន្ទ ឱ្យបានមុនចិនផងដែរ ៕

ប្រភព ៖ NBC News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា