ប្រេងឆៅ ចាប់ផ្តើមធ្លាក់ថ្លៃ ក្រោយពេល អឺរ៉ុប និងជប៉ុន ប្តូរចិត្តមកជួយការពារច្រក Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រេងឆៅ ចាប់ផ្តើមធ្លាក់ថ្លៃ ក្រោយពេល អឺរ៉ុប និងជប៉ុន ប្តូរចិត្តមកជួយការពារច្រក Hormuz

ប្រេងឆៅ ចាប់ផ្តើមធ្លាក់ថ្លៃ ក្រោយពេល អឺរ៉ុប និងជប៉ុន ប្តូរចិត្តមកជួយការពារច្រក Hormuz

បរទេស ៖ តម្លៃប្រេងឆៅ បានធ្លាក់ចុះវិញ ប្រហែល ១១ដុល្លារ ក្នុង១ធុងបារ៉ែល បន្ទាប់ពី អឺរ៉ុប និង ជប៉ុន បានប្តូរចិត្ត ប្រកាសមកចូលរួម ធានាការពារច្រកសមុទ្រ Hormuz ស្របតាមការស្នើសុំ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ។

Advertisement

ការសម្រេចចិត្ត ប្រែមកឈឺឆ្អាល ពីសំណាក់បណ្តាប្រទេសទាំងនេះ បានកើតមានឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសក្នុងប្លុកអឺរ៉ុប ក៏ដូចជា អង្គការ ណាតូ បានច្រានចោលការស្នើសុំ ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យបញ្ជូនយោធាទៅជួយការពារច្រក Hormuz ដោយលើកហេតុផលថា មិនមែនជាសង្គ្រាម របស់អឺរ៉ុប។ ការប្រែប្រួលនេះ ក៏ចំពេលដែល លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានហោះទៅជួបមេដឹកនាំអាមេរិក ដល់សេវិមាន អំឡុងដំណើរទស្សនកិច្ច ផ្លូវការ។

បើតាម Aljazeera, តម្លៃប្រេងអន្តរជាតិ Futures Brent បានធ្លាក់ចុះ ១.៣ ភាគរយ ពោលគឺ ប្រែប្រួលពីតម្លៃ ជិត១១៩ដុល្លារ ក្នុង១ធុងបារ៉ែល កាលពីថ្ងៃព្រហស្បតិ៍ មកនៅត្រឹម ១០៧.២៩ ដុល្លារ ក្នុង១ធុងបារ៉ែល នៅព្រឹកថ្ងៃសុក្រនេះ ពោលគឺ ធ្លាក់ចុះ ប្រហែល ជាង១១ដុល្លារ។

កាលពីថ្ងៃព្រហស្បតិ៍ មានប្រទេសជាច្រើន នៅអឺរ៉ុប រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និង ជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ បញ្ជាក់ពីការត្រៀមខ្លួន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសមស្រប ដើម្បីធានាបាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រ Hormuz ដែលកំពុងប្រឈមការវាយប្រហារសងសឹក ពីសំណាក់អ៊ីរ៉ង់។

ប្រទេសទាំងនេះអះអាងថា នឹងចាត់វិធានការ ដើម្បីស្ថិរភាពទីផ្សារថាមពល ពោលគឺនៅមួយថ្ងៃ បន្ទាប់ពីការវាយប្រហារជាច្រើនដង ទៅលើរោងចក្រថាមពល នៅក្នុងតំបន់ឈូងសមុទ្រ ដែលបានធ្វើឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើង ចំពេលមានសង្រ្គាម សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។

យ៉ាងណាមិញ ប្រទេសទាំងនោះ មិនបានបញ្ជាក់លម្អិតនៅឡើយទេ ប៉ុន្តែ គ្រាន់បានជំរុញឱ្យមាន ការផ្អាកជាបន្ទាន់ នូវការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំង រោងចក្រ ប្រេង និងឧស្ម័ន៕

ប្រភពពី Aljazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា