លោក ត្រាំ ព្រមានផ្អាកទស្សនកិច្ចនៅក្រុងប៉េកាំង បើ ចិន មិនចូលរួមការពារច្រក Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ព្រមានផ្អាកទស្សនកិច្ចនៅក្រុងប៉េកាំង បើ ចិន មិនចូលរួមការពារច្រក Hormuz

លោក ត្រាំ ព្រមានផ្អាកទស្សនកិច្ចនៅក្រុងប៉េកាំង បើ ចិន មិនចូលរួមការពារច្រក Hormuz

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានផ្អាកធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ដែលគ្រោងនឹងធ្វើឡើងនាចុងខែមីនានេះ ប្រសិនបើចិនមិនព្រមចូលរួមការពារច្រកសមុទ្រ Hormuz ដែលកំពុងប្រឈមនឹងការវាយប្រហារសងសឹកពីសំណាក់អ៊ីរ៉ង់ ។

Advertisement

បើតាម CNA, ការគំរាមផ្អាកទៅធ្វើទស្សនកិច្ចនៅប្រទេសចិនពីសំណាក់លោក ត្រាំ ធ្វើឡើងនៅថ្ងៃតែមួយ ដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានបិទបញ្ចប់កិច្ចចរចាពាណិជ្ជកម្ម ២ ថ្ងៃ នៅទីក្រុងប៉ារីស ពោល គឺ ត្រូវសម្រេចឲ្យមានការព្រមព្រៀងគ្នា មុនពេលដែលលោក ដូណាល់ ត្រាំ ធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃអាទិត្យ, លោក ត្រាំ និយាយថា ចិន គួរតែចូលរួមការពារច្រកសមុទ្រ Hormuz ផងដែរ ពីព្រោះប្រទេសចិនទទួលបាន ៩០ ភាគរយ នៃ បរិមាណប្រេងរបស់ខ្លួន តាមរយៈច្រកសមុទ្រមួយនេះ ។

លោកថា លោកចង់ដឹងពីជំហររបស់ទីក្រុងប៉េកាំងជាមុនសិន មុនពេលធ្វើដំណើរទស្សនកិច្ច ដែលបានគ្រោងទុក ទៅកាន់ប្រទេសចិន ។

ក្រៅពីចិន, លោក ត្រាំ ក៏បានដាក់សម្ពាធលើអង្គការណាតូ និងសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត ដើម្បីចូលរួមការពារច្រកសមុទ្រ Hormuz ផងដែរ ។ លោកព្រមានថា អង្គការ NATO ប្រឈមមុខនឹងអនាគតដ៏អាក្រក់បំផុត ប្រសិនបើសមាជិក របស់ខ្លួនមិនព្រម មកជួយទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារច្រកដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោកមួយនេះទេនោះ ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា