អ៊ីរ៉ង់ ដាក់លក្ខខណ្ឌ ៣ យ៉ាង បញ្ចប់សង្គ្រាមជាមួយ អាមេរិក និងអ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ដាក់លក្ខខណ្ឌ ៣ យ៉ាង បញ្ចប់សង្គ្រាមជាមួយ អាមេរិក និងអ៊ីស្រាអែល

អ៊ីរ៉ង់ ដាក់លក្ខខណ្ឌ ៣ យ៉ាង បញ្ចប់សង្គ្រាមជាមួយ អាមេរិក និងអ៊ីស្រាអែល

តេហេរ៉ង់ ៖ មេដឹកនាំអ៊ីរ៉ង់ កាលពីថ្ងៃពុធ បានប្រកាសដាក់ចេញនូវលក្ខខណ្ឌធំៗចំនួន ៣ យ៉ាង មុនពេលបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបង្កឱ្យរង្គោះរង្គើតម្លៃប្រេងពិភពលោក ។

Advertisement

ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្កៀន បានបង្ហោះសារលើបណ្តាញសង្គម X ថា មធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាម គឺការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់, ការបង់ប្រាក់សំណងខូចខាត និងការធានាដល់អន្តរជាតិយ៉ាងរឹងមាំ ថានឹងគ្មានការឈ្លានពាននាពេលអនាគត ។ លោកថា លក្ខខណ្ឌធំៗទាំង ៣យ៉ាងនេះ គឺជាការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ចំពោះសន្តិភាពនៅក្នុងតំបន់ ។

ការដាក់លក្ខខណ្ឌនេះ ធ្វើឡើងស្របពេលដែលកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានគំរាមធ្ងន់ៗថា ពួកគេនឹងបើកការវាយប្រហារធំបំផុតមិនធ្លាប់មាន ដើម្បីសងសឹកបើសិនអាមេរិកហ៊ានវាយកម្ទេចកំពង់ផែរបស់ប្រទេសខ្លួន ។

ការសម្លុតគំរាមរបស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីទីបញ្ជាការកណ្តាលអាមេរិក តាមរយៈបណ្តាញសង្គម X បានអំពាវនាវដល់ជនស៊ីវិលនៅអ៊ីរ៉ង់ ឱ្យភៀសខ្លួននៅឱ្យឆ្ងាយពីទីតាំងកំពង់ផែ ដែលកងកម្លាំងជើងទឹកអ៊ីរ៉ង់កំពុងធ្វើប្រតិបត្តិការជាបន្ទាន់ ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល ។

អ៊ីរ៉ង់បានសងសឹកវិញភ្លាមៗមិនបង្អង់យូរ តាមរយៈការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនអត្តឃាតជាច្រើនបន្តបន្ទាប់ ដែលកំណត់គោលដៅលើទ្រព្យសម្បត្តិយោធារបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា