សហរដ្ឋអាមេរិក ត្រៀមបញ្ចេញប្រេងជាង ១៧០ លានបារ៉ែលនៃទុនបម្រុងប្រេងយុទ្ធសាស្រ្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហរដ្ឋអាមេរិក ត្រៀមបញ្ចេញប្រេងជាង ១៧០ លានបារ៉ែលនៃទុនបម្រុងប្រេងយុទ្ធសាស្រ្ត

សហរដ្ឋអាមេរិក ត្រៀមបញ្ចេញប្រេងជាង ១៧០ លានបារ៉ែលនៃទុនបម្រុងប្រេងយុទ្ធសាស្រ្ត

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ប្រកាសត្រៀមបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីទប់ទល់នឹងវិបត្តិប្រេងសកល បង្កឡើងពីសង្គ្រាមមជ្ឈិមបូព៌ា ជាពិសេសការបិទច្រកសមុទ្រហ័រមូស ពីសំណាក់អ៊ីរ៉ង់ ដែលជាផ្លូវទឹករ៉ាប់រង ២០%នៃការដឹកជញ្ជូនប្រេងទូទាំងពិភពលោក ។

Advertisement

ពាក់ព័ន្ធនឹងការត្រៀមបញ្ចេញប្រេង រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចំនួន ៣២ នៃទីភ្នាក់ងារថាមពលអន្តរជាតិ បានយល់ព្រមជាឯកច្ឆ័ន្ទ ចំពោះសំណើរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបន្ថយតម្លៃថាមពល រួមទាំងការបញ្ចេញប្រេងប្រមាណ ៤០០លានបារ៉ែល ពីទុនបម្រុងរៀងៗខ្លួន ។

លោកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ លោកប្រធានាធិបតី ត្រាំ បានអនុញ្ញាតឱ្យក្រសួងថាមពលអាមេរិកបញ្ចេញប្រេងចំនួន ១៧២លានបារ៉ែលពីទុនបម្រុងប្រេងយុទ្ធសាស្ត្រ ដោយចាប់ផ្តើមនៅសប្តាហ៍ក្រោយ ។ វិធានការនេះ នឹងចំណាយពេលប្រហែល ១២០ថ្ងៃ ដើម្បីចែកចាយដោយផ្អែកលើអត្រាបញ្ចេញដែលបានគ្រោងទុក ។

បើតាមលោក Wright ដែលមានវ័យ៦១ឆ្នាំរូបនេះ សហរដ្ឋអាមេរិកក៏បានរៀបចំផែនការ ដើម្បីជំនួសទុនបម្រុងយុទ្ធសាស្ត្រដែលគ្រោងបញ្ចេញទាំងនេះវិញផងដែរ ជាមួយនឹងផលិតស្តុកទុកប្រហែល ២០០លានបារ៉ែលក្នុងរយៈពេលមួយឆ្នាំក្រោយ ។

សូមរម្លឹកថា កាលពីថ្ងៃទី២ ខែមីនា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានចេញការព្រមានបិទច្រកសមុទ្រហ័រមូស ដែលគ្របដណ្តប់ប្រហែលមួយភាគប្រាំ នៃការនាំចេញប្រេងរបស់ពិភពលោក ដោយសារតែប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមួយនេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា