ចិន ចាត់បញ្ជូនបេសកជនពិសេសទៅមជ្ឈិមបូព៌ា ប្តេជ្ញាស្តារសន្តិភាពឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ចាត់បញ្ជូនបេសកជនពិសេសទៅមជ្ឈិមបូព៌ា ប្តេជ្ញាស្តារសន្តិភាពឡើងវិញ

ចិន ចាត់បញ្ជូនបេសកជនពិសេសទៅមជ្ឈិមបូព៌ា ប្តេជ្ញាស្តារសន្តិភាពឡើងវិញ

ប៉េកាំង ៖ ប្រទេសចិនប្រកាសនឹងចាត់បញ្ជូនបេសកជនពិសេសទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗនេះ ដោយប្តេជ្ញាថា នឹងជួយបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាស្តារសន្តិភាពនៅតំបន់ដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះឡើងវិញ ។

Advertisement

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃចន្ទនេះ, លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអាមេរិកនិយាយថា មន្ត្រីដែលទីក្រុងប៉េកាំងនឹងចាត់បញ្ជូនទៅតំបន់មជ្ឈិមបូព៌ា គឺ លោក Zhai Jun ជាបេសកជនពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកបញ្ហានៅតំបន់មជ្ឈិមបូព៌ា ។

លោកថា ភាគីចិននឹងបន្តធ្វើការជាមួយគ្រប់ភាគី រួមទាំង ភាគីជម្លោះ ដើម្បីរក្សាការប្រាស្រ័យទាក់ទង ចូលរួម ជាមួយភាគីផ្សេងទៀត ដើម្បីបង្កើតបានការឯកភាពគ្នា ។

បើតាម លោក Liu Pengyu,  ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ ប្រទេសចិនបានទាក់ទងទៅភាគីផ្សេងៗ ប្រកបដោយការយកចិត្តទុកដាក់ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បានហៅទូរស័ព្ទ ទៅសមភាគីរុស្ស៊ី អ៊ីរ៉ង់ អូម៉ង់ បារាំង អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមផងដែរ ដើម្បីផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ អំពីស្ថានភាពក្នុងតំបន់ ហើយបានធ្វើការយ៉ាងសកម្ម ដើម្បីលើកកម្ពស់សន្តិភាព និងបញ្ឈប់ជម្លោះ ។

អំឡុងកិច្ចសន្ទនា ជាមួយលោក Abdullah bin Zayed Al Nahyan រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម, ប្រមុខការទូតចិន លោក Wang Yi បញ្ជាក់ថា ទីក្រុងប៉េកាំង មានបំណងសម្របសម្រួល ដល់ការស្ដារសន្តិភាព នៅក្នុងតំបន់នេះ ឡើងវិញ ។

បើតាម TASS, ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ថ្មីៗនេះ ក៏បានកោះប្រជុំបន្ទាន់មួយ ដោយមានការគាំទ្រ ពីប្រទេសចិន និងរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ផងដែរ ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា