អ៊ុយក្រែន ព្រមលូកដៃជួយ អាមេរិក និងសម្ព័ន្ធមិត្តទប់ទល់ដ្រូនអត្តឃាត អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ព្រមលូកដៃជួយ អាមេរិក និងសម្ព័ន្ធមិត្តទប់ទល់ដ្រូនអត្តឃាត អ៊ីរ៉ង់

អ៊ុយក្រែន ព្រមលូកដៃជួយ អាមេរិក និងសម្ព័ន្ធមិត្តទប់ទល់ដ្រូនអត្តឃាត អ៊ីរ៉ង់

កៀវ ៖ ប្រទេសអ៊ុយក្រែនបានប្រកាសលូកដៃជួយគាំទ្រដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការប្រយុទ្ធប្រឆាំងជាមួយយន្តហោះដ្រូនអត្តឃាត Shahed របស់អ៊ីរ៉ង់ ដែលកំពុងអុកឡុកពាសពេញតំបន់មជ្ឈិមបូព៌ា ។ នេះបើតាមសារព័ត៌មាន the guardian ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។

Advertisement

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់តាមបណ្តាញសង្គម X ថា អ៊ុយក្រែនទទួលបានសំណើពីអាមេរិក សម្រាប់ការជួយគាំទ្រដល់ការការពារប្រឆាំងយន្តហោះដ្រូនអត្តឃាត Shahed របស់អ៊ីរ៉ង់ ហើយថា រូបលោកបានបង្គាប់ឱ្យផ្តល់សម្ភារ និងបញ្ជូនអ្នកជំនាញការ ដើម្បីជួយក្នុងរឿងនេះផងដែរ ។

ប្រធានាធីបតីវ័យ ៤៨ ឆ្នាំរូបនេះអះអាងថា មូលហេតុដែលអាមេរិកសុំជំនួយពីអ៊ុយក្រែន ក៏ព្រោះតែទីក្រុងកៀវ មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការប្រឆាំងនឹងយន្តហោះដ្រូនអត្តឃាតអ៊ីរ៉ង់ ដែលរុស្ស៊ីយកទៅប្រើប្រាស់ក្នុងសង្គ្រាមជាង ៤ឆ្នាំមកនេះ ។

លោកថា អ្នកជំនាញអ៊ុយក្រែនបានអភិវឌ្ឍមធ្យោបាយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបាញ់ស្ទាក់ដ្រូន Shahed ផលិតដោយអ៊ីរ៉ង់ ដែលរុស្ស៊ីបានប្រើប្រាស់ ប៉ុន្តែលោកក៏បានព្រមានដែរថា ជំនួយណាមួយអាចធ្វើទៅបាន លុះត្រាតែមិនធ្វើឲ្យការការពារខ្លួនរបស់អ៊ុយក្រែនចុះខ្សោយ ។

ដ្រូនអត្តឃាតដែលអ៊ីរ៉ង់ប្រើប្រាស់វាយប្រហារអាមេរិក និងអ៊ីស្រាអែលមិនសំចៃដៃក្នុងសង្គ្រាម ៧ ថ្ងៃមកនេះ ភាគីច្រើនជាប្រភេទដ្រូន Shahed-131 និង Shahed-136 ដែលគេស្គាល់ទូទៅថា ជាដ្រូន “Kamikaze” ។

សម្រាប់ដ្រូន Shahed-131 មានប្រវែង ២.៦ ម៉ែត្រ និងស្លាបប្រវែង ២.២ ម៉ែត្រ ។ វាអាចពាំក្បាលគ្រាប់មានទម្ងន់ ១៥ គីឡូក្រាម ហើយមានសមត្ថភាពហោះក្នុងចម្ងាយប្រមាណ ៩០០ គីឡូម៉ែត្រ ។

រីឯដ្រូន Shahed-136 មានប្រវែង ៣ ម៉ែត្រកន្លះ និងស្លាបប្រវែង ២ ម៉ែត្រកន្លះ អាចពាំក្បាលគ្រាប់មានទម្ងន់ពី ៤០ ទៅ ៥០ គីឡូក្រាម ហើយមានសមត្ថភាពហោះក្នុងចម្ងាយប្រមាណ ២,៥០០ គីឡូម៉ែត្រ ។ ដ្រូនទាំងនេះមានតម្លៃចន្លោះពី ២ ម៉ឺនទៅ ៣ ម៉ឺនដុល្លារក្នុងមួយគ្រឿង ៕

ប្រភព ៖ the guardian ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា