អ៊ីរ៉ង់ ថា ការសងសឹករបស់ខ្លួនលើប្រទេសនានា ជាសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា ការសងសឹករបស់ខ្លួនលើប្រទេសនានា ជាសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិ

អ៊ីរ៉ង់ ថា ការសងសឹករបស់ខ្លួនលើប្រទេសនានា ជាសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិ

មូស្គូ ៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសរុស្ស៊ីលោក Kazem Jalali អះអាងថា ការវាយប្រហារទៅលើបណ្តាប្រទេសនានា ដើម្បីទុកជាការសងសឹកនឹងទង្វើឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាសិទ្ធិការពារខ្លួន ស្របតាមច្បាប់អន្តរជាតិ ។

Advertisement

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃពុធនេះ, លោក Kazem Jalali និយាយថា យោងតាមធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ត្រង់មាត្រា ៥១, អ៊ីរ៉ង់ត្រូវបានផ្តល់សិទ្ធិការពារខ្លួន ដូច្នេះ សកម្មភាពរបស់អ៊ីរ៉ង់ មិនមែនជាទង្វើឈ្លានពាននោះទេ ប៉ុន្តែ ជាការឆ្លើយតប ជាប្រព័ន្ធ ទៅនឹងក្រុមប្រទេស ដែលបានបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗ របស់អ៊ីរ៉ង់ រួមទាំង រដ្ឋធានី តេហេរ៉ង់ ផងដែរ ត្រូវបានវាយកម្ទេច ។

សេតវិមាន បានបង្ហាញពីភាពត្រឹមត្រូវ នៃការវាយប្រហារនេះ ដោយលើកឡើងពីការគម្រាមកំហែង មីស៊ីល និង នុយក្លេអ៊ែរ ពីសំណាក់អ៊ីរ៉ង់ ។ ក្នុងពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំអាមេរិកបានអំពាវនាវ ជាចំហ ដល់ប្រជាជនអ៊ីរ៉ង់ ឱ្យក្រោកឡើង ប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ និង ដណ្តើមអំណាច។

ជាលទ្ធផល នៃ ការវាយប្រហារនេះ, មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ali Khamenei និង ឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត នៅក្នុងជួរដឹកនាំ នៃ សាធារណរដ្ឋអ៊ីស្លាម ត្រូវបានសម្លាប់ ។

កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសធ្វើប្រតិបត្តិការយោធា វាយប្រហាសងសឹក ដោយផ្តោតលើទីតាំងនានា ក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានទ័ពអាមេរិក នៅប្រទេស បារ៉ែន ហ្ស៊កដានី កាតា គុយវ៉ែត អារ៉ាប់រួម និង អារ៉ាប៊ីសាអូឌីត ក៏រងការវាយកម្ទេចយ៉ាងចាស់ដៃ ផងដែរ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា