បារាំង ព្រមាន អ៊ីស្រាអែល ប្រឆាំងនឹងការបញ្ជូនទ័ពវាយលុកផ្លូវគោកនៅ លីបង់

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ព្រមាន អ៊ីស្រាអែល ប្រឆាំងនឹងការបញ្ជូនទ័ពវាយលុកផ្លូវគោកនៅ លីបង់

បារាំង ព្រមាន អ៊ីស្រាអែល ប្រឆាំងនឹងការបញ្ជូនទ័ពវាយលុកផ្លូវគោកនៅ លីបង់

ប៉ារីស ៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃប្រទេសបារាំង បានប្រកាសព្រមានអ៊ីស្រាអែល ដើម្បីសម្តែងការប្រឆាំងនឹងការបញ្ជូនកងទ័ពវាយលុកផ្លូវគោកនៅប្រទេសលីបង់ ដោយលោកនិយាយថា វិធានការនេះ នឹងបង្កើនគ្រោះថ្នាក់ ក៏ដូចជាកំហុសយុទ្ធសាស្ត្រ ។

Advertisement

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី៣ ខែមិនា លោកប្រធានាធិបតី ម៉ាក្រុង ក៏បានរិះគន់ផងដែរថា ក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់ បានប្រព្រឹត្ត «កំហុសដ៏ធ្ងន់ធ្ងរមួយ» ដោយសារបើកការវាយប្រហារលើអ៊ីស្រាអែលមុន ។

ដោយឡែក ពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់វិញ លោក ម៉ាក្រុង ដែលមានវ័យ៤៩ឆ្នាំរូបនេះ បាននិយាយថា រូបលោកបានបញ្ជាឱ្យបញ្ជូនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ Charles de Gaulle ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដើម្បីជួយការពារសម្ព័ន្ធមិត្ត ហើយថា អ៊ីរ៉ង់នឹងទទួលខុសត្រូវចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា ។

ប្រធានាធិបតីបារាំងរូបនេះ បានសង្កត់ធ្ងន់ថា នាវាផ្ទុកយន្តហោះ Charles de Gaulle នឹងត្រូវអមដំណើរដោយកងនាវាចម្បាំង រួមទាំងកងទ័ពអាកាស ។ លោកថា យន្តហោះចម្បាំង Rafale ប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធរ៉ាដាលើអាកាស ក៏នឹងត្រូវដាក់ពង្រាយក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះនៅតំបន់មជ្ឈិមបូព៌ាផងដែរ ។

ទោះបីជាយ៉ាងណា បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានអះអាងរួចហើយថា ពួកគេនឹងមិនពាក់ព័ន្ធជាមួយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការការពារខ្លួន ទប់ទល់នឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ ៕

ប្រភព ៖ AFP និង Times of Israel ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា