អ៊ីរ៉ង់ គំរាមវាយកម្ទេចនាវាទាំងអស់ ដែលហ៊ានឆ្លងកាត់ច្រកសមុទ្រ Hormuz

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមវាយកម្ទេចនាវាទាំងអស់ ដែលហ៊ានឆ្លងកាត់ច្រកសមុទ្រ Hormuz

អ៊ីរ៉ង់ គំរាមវាយកម្ទេចនាវាទាំងអស់ ដែលហ៊ានឆ្លងកាត់ច្រកសមុទ្រ Hormuz

តេហេរ៉ង់ ៖ មន្រ្តីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ស្រែកគំរាមខ្លាំងៗថា ក្រុមខ្លួននឹងវាយកម្ទេច ឬដុតបំផ្លាញនាវាទាំងឡាយណា ដែលព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ។

Advertisement

បើតាមស៊ីនហួរ, ទីប្រឹក្សាយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ នឹងមិនអនុញ្ញាតឱ្យមានការនាំចេញប្រេងសូម្បីមួយតំណក់ ឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ ។

លោក Ebrahim Jabbari ទីប្រឹក្សារបស់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋ IRIB ដោយលោកបានព្រមានថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នឹងចាត់វិធានការប្រឆាំងរាល់ការប៉ុនប៉ងណាមួយរបស់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ។

លោកថា ច្រកសមុទ្រ Hormuz នឹងត្រូវបានបិទ ហើយកងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងកងទ័ពអ៊ីរ៉ង់ នឹងបាញ់កម្ទេចនាវាទាំងឡាយណា ដែលហ៊ានបំពានចង់ឆ្លងកាត់វា ។

ជាមួយគ្នានេះ លោក Jabbari បានសង្កត់ធ្ងន់ថា បំពង់បង្ហូរប្រេងនៅក្នុងតំបន់ ក៏នឹងត្រូវបានកំណត់គោលដៅដោយអ៊ីរ៉ង់ផងដែរ ហើយអ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យនាំចេញប្រេងសូម្បីតែមួយតំណក់ពីតំបន់នោះទេ ។

លោកថា សហរដ្ឋអាមេរិកពឹងផ្អែកលើប្រេងរបស់តំបន់អាស៊ីខាងលិច ប៉ុន្តែពួកគេគួរតែដឹងថា ចាប់ពីពេលនេះទៅ គ្មានប្រេងមួយដំណក់ណា នឹងត្រូវបានផ្គត់ផ្គង់ដល់ពួកគេឡើយ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា