សិង្ហបុរី ទិញយន្តហោះល្បាតដែនសមុទ្រថ្មីចំនួន ៣ គ្រឿង ទប់ទល់ការគំរាមកំហែងតាមដែនសមុទ្រ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរី ទិញយន្តហោះល្បាតដែនសមុទ្រថ្មីចំនួន ៣ គ្រឿង ទប់ទល់ការគំរាមកំហែងតាមដែនសមុទ្រ

សិង្ហបុរី ទិញយន្តហោះល្បាតដែនសមុទ្រថ្មីចំនួន ៣ គ្រឿង ទប់ទល់ការគំរាមកំហែងតាមដែនសមុទ្រ

សិង្ហបុរី ៖ កងទ័ពអាកាសសិង្ហបុរី នឹងបញ្ជាទិញយន្តហោះល្បាតដែនសមុទ្រប្រភេទ Gulfstream G550 ថ្មីចំនួន ៣គ្រឿង ស្ថិតក្នុងគោលបំណងពង្រឹងសមត្ថភាពផ្ដល់សញ្ញាព្រមានឱ្យបានទាន់ពេលវេលា ឆ្លើយតបការគំរាមកំហែងតាមដែនសមុទ្រ ។

Advertisement

បើតាម CNA, យន្តហោះល្បាតដែនសមុទ្រប្រភេទ Gulfstream G550 ដែលផលិតដោយក្រុមហ៊ុន Gulfstream Aerospace មានសមត្ថភាពមិនធម្មតាឡើយ ។ វាត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដា, កាមេរ៉ាអេឡិចត្រូនិក និងអ៊ីនហ្វ្រារ៉េដ ព្រមទាំងប្រព័ន្ធទំនាក់ទំនង និងឧបករណ៍ចាប់សញ្ញាទំនើបៗ ដែលអាចស្វែងរកកំណត់អត្តសញ្ញាណ និងតាមដានរាល់ការគំរាមកំហែងនានាតាមដែនសមុទ្រ ។

យន្តហោះល្បាតដែនសមុទ្រ G550 មានតួខ្លួនប្រវែង ២៩,៨ម៉ែត្រ និងស្លាបសងខាងប្រវែង ២៨,៥ម៉ែត្រ ដោយអាចផ្ទុកអ្នកបើកបរបានចំនួន ២នាក់ និងក្រុមការងារបច្ចេកទេសរហូតដល់ ៦នាក់ ។

បើតាមផែនការគ្រោងទុក យន្តហោះថ្មីនេះ នឹងចូលរួមបេសកកម្មជាមួយយន្តហោះល្បាតដែនសមុទ្រ Boeing P-8A ចំនួន ៤គ្រឿងទៀត ដែលសិង្ហបុរីបានប្រកាសទិញកាលពីខែកញ្ញា ឆ្នាំមុន ។

ពាក់ព័ន្ធនឹងការបញ្ជាទិញយន្តហោះល្បាតដែនសមុទ្រ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Chan Chun Sing បានថ្លែងប្រាប់សភានាពេលថ្មីៗនេះថា គឺដើម្បីគាំទ្រដល់បេសកកម្មរបស់កងទ័ពសិង្ហបុរី ក្នុងការការពារខ្សែទំនាក់ទំនងតាមដែនសមុទ្រ ដែលជាផ្នែកមួយនៃបណ្តាញឃ្លាំមើលសន្តិសុខដែនសមុទ្ររបស់សិង្ហបុរី ។

បើតាមការលើកឡើងរបស់ប្រមុខការពារជាតិសិង្ហបុរីរូបនេះ, ប្រទេសរបស់លោកក៏នឹងបន្តប្រើប្រាស់គ្រឿងយុទ្ធោបករណ៍គ្មានមនុស្សបើក ដោយភ្ជាប់ជាមួយប្រព័ន្ធបញ្ជាផ្ទាល់ផងដែរ ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong បានប្តេជ្ញាចិត្តថា កញ្ចប់ថវិកាចំណាយលើវិស័យការពារជាតិនៅតែមានចំនួន ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប បើទោះបីជាមានការប្រែប្រួលផ្នែកភូមិសាស្រ្តនយោបាយក៏ដោយ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា