ក្នុងកិច្ចប្រជុំ UN កម្ពុជាច្រានចោលរបាយការណ៍ថៃ និងទាមទារឲ្យជនភៀសសឹកត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្នុងកិច្ចប្រជុំ UN កម្ពុជាច្រានចោលរបាយការណ៍ថៃ និងទាមទារឲ្យជនភៀសសឹកត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព

ក្នុងកិច្ចប្រជុំ UN កម្ពុជាច្រានចោលរបាយការណ៍ថៃ និងទាមទារឲ្យជនភៀសសឹកត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព

កម្ពុជាបានច្រានចោលការថ្លែងការណ៍មិនពិតរបស់ភាគីថៃ និងបានទទូចក្នុងអង្គការសហប្រជាជាតិ ឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាពរបស់ពលរដ្ឋភៀសខ្លួនជាង ២ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន។

ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្រោមរបៀបវារៈទី១០ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ឯកឧត្តមបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអ្នករាយការណ៍ពិសេស រួមទាំងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសន្ទនាបើកចំហ និងការវាយតម្លៃដោយមានតុល្យភាពរវាងវឌ្ឍនភាព និងបញ្ហាប្រឈម។

កម្ពុជា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេសលើផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាង ២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារវត្តមានកងកម្លាំងប្រដាប់អាវុធថៃ។

ជាមួយគ្នានេះ កម្ពុជាបានគាំទ្រការអំពាវនាវឱ្យមានការបញ្ជូនពលរដ្ឋភៀសខ្លួនត្រឡប់ទៅលំនៅឋានពួកគាត់វិញដោយសុវត្ថិភាព និងស្នើឱ្យអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ។

ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបានរំលេចពីជោគជ័យនៃសន្និសីទអន្តរជាតិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានអនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ” ស្តីពីការបង្ក្រាបឧក្រិដ្ឋជនឆ្លងដែន និងការពារជនរងគ្រោះ។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានបញ្ជាក់សាឡើងវិញនូវការប្តេជ្ញាចិត្តលើកកម្ពស់សង្គមស៊ីវិល លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការការពារសិទ្ធិដល់ស្ត្រី កុមារ ជនមានពិការភាព ក្រុម LGBTQ+ និងជនជាតិដើមភាគតិច។

ជាការឆ្លើយតបចំពោះភាគីថៃ កម្ពុជាបានបដិសេធសេចក្តីថ្លែងការណ៍របស់ថៃថាជាព័ត៌មានមិនពិត និងបំភាន់ការពិត ដោយបញ្ជាក់ថាពលរដ្ឋខ្មែរត្រូវបោះបង់ផ្ទះសម្បែងដោយសារការវាយប្រហារពីកងកម្លាំងថៃកាលពីឆ្នាំ២០២៥ ហើយសកម្មភាពបច្ចុប្បន្នរបស់កងកម្លាំងថៃក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីយ៉ាងធ្ងន់ធ្ងរ៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា