អាមេរិក គ្រោងពង្រាយយន្តហោះចាក់សាំងតាមអាកាស ១០០ គ្រឿង ទប់ទល់ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក គ្រោងពង្រាយយន្តហោះចាក់សាំងតាមអាកាស ១០០ គ្រឿង ទប់ទល់ អ៊ីរ៉ង់

អាមេរិក គ្រោងពង្រាយយន្តហោះចាក់សាំងតាមអាកាស ១០០ គ្រឿង ទប់ទល់ អ៊ីរ៉ង់

ហ៊្សេរុយសាឡឹម ៖ យោធាអាមេរិកបានបញ្ជូនយន្តហោះចាក់ប្រេងតាមអាកាសចំនួន ១៤ គ្រឿង ក្នុងចំណោម ១០០គ្រឿង ទៅដាក់ពង្រាយនៅក្នុងទឹកដីប្រទេសអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន ចំពេលមានការវាយប្រហារសងសឹកគ្នាកាន់តែក្តៅគគុក និងការកើនឡើងខ្លាំងភាពតានតឹងផ្នែកយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។

Advertisement

បើតាម Anadolu ចេញផ្សាយថ្ងៃទី១៩ ខែកក្កដា, កងទ័ពអាកាសអ៊ីស្រាអែល បានទម្លាយឱ្យដឹងថា យោធាអាមេរិកមានគម្រោងដាក់ពង្រាយយន្តហោះចាក់សាំងតាមអាកាសរហូតដល់ ១០០ គ្រឿងទៅកាន់មូលដ្ឋានទ័ពអ៊ីស្រាអែល និងអាកាសយានដ្ឋាន Ramon នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ។

គោលបំណងចម្បងនៃការដាក់ពង្រាយយន្តហោះចាក់សាំងតាមអាកាស ដែលត្រូវបានអាមេរិកចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់នេះ គឺដើម្បីគាំទ្រដល់ប្រតិបត្តិការហោះហើរចម្ងាយឆ្ងាយ និងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ដែលអាចកើតមានរបស់កងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ។

បច្ចុប្បន្ន យោធាអាមេរិកមានយន្តហោះចាក់សាំងតាមអាកាសប្រមាណ ៣៣ គ្រឿងរួចជាស្រេចហើយ នៅឯអាកាសយានដ្ឋាន ប៊េន ហ្គូរៀន (Ben Gurion) ដែលបង្កឱ្យមានការកកស្ទះដល់ជើងហោះហើរពាណិជ្ជកម្មនៅទីនោះ ។

យោងតាម ហ៊្សេរុយសាឡឹម ប៉ុស្តិ៍ (Jerusalem Post), សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងដាក់ពង្រាយឡើងវិញ នូវកងយន្តហោះចម្បាំងទំនើបៗបន្ថែម ក្នុងនោះរួមមានយន្តហោះចម្បាំងបំបាំងកាយ F-35 និងយន្តហោះចម្បាំង F-15 ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធនឹងអ៊ីរ៉ង់ ៕

ប្រភព ៖ Anadolu និង Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា