អាមេរិក ព្រមានអំពីហានិភ័យសង្គ្រាមអ៊ុយក្រែន ទ្រង់ទ្រាយធំវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ព្រមានអំពីហានិភ័យសង្គ្រាមអ៊ុយក្រែន ទ្រង់ទ្រាយធំវិញ

អាមេរិក ព្រមានអំពីហានិភ័យសង្គ្រាមអ៊ុយក្រែន ទ្រង់ទ្រាយធំវិញ

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រមានពីហានិភ័យ ពិតប្រាកដនៃសង្រ្គាមអ៊ុយក្រែន ដែលកំពុងកើនឡើងទៅរកទ្រង់ទ្រាយធំ វិញ នៅពេលដែលយោធាអ៊ុយក្រែន កាន់តែមានភាពប៉ិនប្រសប់ ក្នុងការវាយលុកចូលជ្រៅ ក្នុងទឹកដីរុស្ស៊ី។

លោក Rubio ប្រាប់គណៈកម្មាធិការសភា កាលពីថ្ងៃអង្គារថា «អ៊ុយក្រែនកាន់តែមានប្រសិទ្ធភាព ក្នុងការវាយប្រហារ រយៈចម្ងាយឆ្ងាយចូលជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី» ។

លោក Marco Rubio អះអាងថា «វាជារឿងមួយដែលរំឭកយើងអំពីមូលហេតុ ដែលជារឿងសំខាន់បំផុតក្នុងការព្យាយាមធ្វើឱ្យសង្រ្គាមនេះបញ្ចប់ តាមដែលយើងអាចធ្វើបាន ពីព្រោះ ហានិភ័យនៃការកើនឡើងគឺពិតប្រាកដ ពោលគឺខ្លាំងក្លា ជាងកាលពី ពីរឆ្នាំមុន ទៅទៀត»។

Advertisement

ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានធ្វើឡើង ចំពេលដែលសង្គ្រាម ដែលអូសបន្លាយពេលចូលដល់ឆ្នាំទី ៥ មួយនេះ បាននិងកំពុងកក្រើកឡើងវិញ។

ជាក់ស្តែង កាលពីថ្ងៃអង្គារ រុស្ស៊ីបានប្រើប្រាស់មីស៊ីលចំនួន ៧៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើករហូតដល់ ៦៥៦គ្រឿងវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន បណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់ និង១០០នាក់ទៀតរបួស ។

ការវាយប្រហារទ្រង់ទ្រាយធំនេះ បានកើតឡើងក្រោយរុស្ស៊ីចោទអ៊ុយក្រែន ថាបានប្រើប្រាស់ដ្រូនវាយប្រហារអគារស្នាក់នៅរបស់និសិ្សត ក្នុងតំបន់ លូហាន់ ដែលគ្រប់គ្រងដោយរុស្ស៊ី កាលពីខែឧសភា ដែលបណ្តាលឱ្យមានជនស៊ីវិលជាច្រើនស្លាប់ និងរបួស ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា