លោក គីម ជុងអ៊ុន ប្តេជ្ញាបង្កើនអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក គីម ជុងអ៊ុន ប្តេជ្ញាបង្កើនអាវុធនុយក្លេអ៊ែរ

លោក គីម ជុងអ៊ុន ប្តេជ្ញាបង្កើនអាវុធនុយក្លេអ៊ែរ

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយ កាលពីថ្ងៃពុធថា ការផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសលោកបានកើនឡើងទ្វេដង ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ដោយប្តេជ្ញាថា នឹងបង្កើនកម្លាំងអាវុធប្រល័យលោក ប្រភេទនេះ បន្ថែមទៀត។

Advertisement

ក្នុងអំឡុងពេលធ្វើទស្សនកិច្ច ទៅកាន់រោងចក្រផលិតសម្ភារៈនុយក្លេអ៊ែរថ្មី, លោក គីម បាននិយាយថា «កូរ៉េខាងជើងបានបញ្ជាក់ផែនការអនាគត ដ៏មានមហិច្ឆតាមួយ ដែលត្រូវបានរចនាឡើងដើម្បីពង្រឹងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋយើង ដោយនឹងបង្កើនល្បឿន តាមពេលវេលា»។

លោកអះអាងថា «នេះបង្ហាញពីការផ្លាស់ប្តូរដ៏ជោគជ័យ និងអស្ចារ្យ ដែលហួសពីការពិពណ៌នាត្រឹម វោហាសាស្ត្រ ហើយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានកំណត់ពេលវេលាដ៏សំខាន់មួយក្នុងការធ្វើឱ្យប្រសើរឡើង យ៉ាងឆាប់រហ័ស នូវសមត្ថភាពនុយក្លេអ៊ែររបស់យើង» ។

បើតាម CNA, កូរ៉េខាងជើងមើលឃើញឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាការការពារ ទប់ស្កាត់ការវាយប្រហារពីកូរ៉េខាងត្បូង និង កងកម្លាំងអាមេរិក ដែលឈរជើង នៅទីនោះ។

ដោយបដិសេធសម្ពាធពីសហរដ្ឋអាមេរិក, កូរ៉េខាងជើងបានទទូចថា ខ្លួននឹងមិនបោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយពណ៌នាផ្លូវរបស់ខ្លួនថា ជាការមិនអាចត្រឡប់វិញបាន។

ទីក្រុង ព្យុងយ៉ាង បានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅក្នុងឆ្នាំ ១៩៩៣ ហើយចាប់តាំងពីពេលនោះមក ប្រទេសនេះបានធ្វើការសាកល្បងនុយក្លេអ៊ែរ ចំនួន ៦លើក ខណៈដែល កូរ៉េខាងជើង ត្រូវបានគេជឿថា មានក្បាលគ្រាប់នុយក្លេអ៊ែរ រាប់សិបគ្រាប់៕

ប្រភព ៖ CNA, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា