ឪពុក​ម្ដាយ​មាន​កូន​ស្រី​អាយុ​ ៩ ដល់ ១៤ ឆ្នាំ អាច​នាំ​មក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ឥត​គិត​ថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឪពុក​ម្ដាយ​មាន​កូន​ស្រី​អាយុ​ ៩ ដល់ ១៤ ឆ្នាំ អាច​នាំ​មក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ឥត​គិត​ថ្លៃ

ឪពុក​ម្ដាយ​មាន​កូន​ស្រី​អាយុ​ ៩ ដល់ ១៤ ឆ្នាំ អាច​នាំ​មក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ឥត​គិត​ថ្លៃ

ក្រសួងសុខាភិបាល​ប្រកាស​ជូន​ដំណឹង​ដល់​មហាជន​អំពី​ការ​ចាក់​វ៉ាក់សាំង​ការ​ពារ​មហារីក​មាត់​ស្បូន​ដល់​ក្មេង​ស្រី​ដែល​មាន​អាយុ ៩ ឆ្នាំ ដល់ ១៤ ឆ្នាំ ដោយ​ឥត​គិត​ថ្លៃ នៅ​តាម​ទីតាំង​និង​ពេល​វេលា​ដែល​បាន​កំណត់។

ថ្មីៗនេះ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​ជូន​ដំណឹង​ដល់​ឪពុក​ម្ដាយ អាណាព្យាបាល​ដែល​មាន​កូន​ស្រី​អាយុ​ចាប់​ពី ៩ ឆ្នាំ ដល់ ១៤ ឆ្នាំ ដែលពុំធ្លាប់បានទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនពីមុន ​ត្រូវមកទទួលវ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ឱ្យ​បាន​គ្រប់ៗ​គ្នា ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ នៅតាមសាលារៀន តាមភូមិ និងតាមមណ្ឌលសុខភាពដោយឥតគិតថ្លៃ។

ជាមួយ​គ្នា សម្រាប់​ការ​ផ្ដល់​វ៉ាក់សាំង​នេះដែរ​ត្រូវ​ធ្វើ​ឡើង​ជា ២ ដំណាក់​កាល​ដូច​ខាង​ក្រោម៖

ដំណាក់កាល​ទី១៖ ចាប់​ពី​ថ្ងៃ​ទី ១០ ដល់​ទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៦ នៅ​តាម​រាជធានី​ខេត្ត​ចំនួន ១២ រួម​មាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី ព្រះសីហនុ កោះកុង និងប៉ៃលិន។

ដំណាក់កាលទី២៖ ចាប់​ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៦ នៅ​ក្នុង​ខេត្ត​ចំនួន ១៣ រួម​មាន៖ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រៃវែង ស្វាយរៀង រតនគិរី ក្រចេះ និងត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា ថ្នាំបង្ការមហារីកមាត់ស្បូន មានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ថែមទទួល​បាន​ការ​អនុញ្ញាតពីក្រសួងសុខាភិបាល និងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក៕

ចុចទីនេះដើម្បីទស្សនាវីដេអូបន្ថែម ៖ https://www.facebook.com/share/v/14wqSAhK79N/

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា