WURKZ  បង្កើនកម្លាំងជួយគុនខ្មែរ ឧបត្ថម្ភ ១០៨ លានរៀល ក្នុងព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ IPCC វគ្គផ្ដាច់ព្រ័ត្រ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី៤ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
WURKZ  បង្កើនកម្លាំងជួយគុនខ្មែរ ឧបត្ថម្ភ ១០៨ លានរៀល ក្នុងព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ IPCC វគ្គផ្ដាច់ព្រ័ត្រ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី៤

WURKZ  បង្កើនកម្លាំងជួយគុនខ្មែរ ឧបត្ថម្ភ ១០៨ លានរៀល ក្នុងព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ IPCC វគ្គផ្ដាច់ព្រ័ត្រ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី៤

នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅអគារ Chip Mong Tower ក្នុងសន្និសីទសារព័ត៌មានស្តីពី កម្មវិធីចាប់ឆ្នោតចែកពូលប្រកួតដណ្ដើមខ្សែក្រវាត់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស លោក អ៊ីង វីរៈ អគ្គនាយកបន្តវេននៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសថា ភេសជ្ជៈប៉ូវកម្លាំង WURKZ នឹងបន្តគាំទ្រកីឡាគុនខ្មែរ ដោយឧបត្ថម្ភថវិការហូតដល់ ១០៨,០០០,០០០ រៀល សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ IPCC វគ្គផ្ដាច់ព្រ័ត្រ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី៤។

Advertisement

ការឧបត្ថម្ភនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ WURKZ ក្នុងការជំរុញ និងលើកកម្ពស់កីឡាគុនខ្មែរ ដោយផ្តល់កម្លាំងចិត្តដល់កីឡាករ និងជំរុញឱ្យកីឡាជាតិមួយនេះកាន់តែរីកចម្រើន ហើយ ការប្រកួតនេះត្រូវបានគេរំពឹងថានឹងមានភាពកក្រើកសង្វៀន ដោយសារកីឡាករទាំងអស់សុទ្ធតែជាជើងខ្លាំង និងបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រជែងដណ្ដើមខ្សែក្រវាត់។

ការប្រកួតខ្សែក្រវាត់រដូវកាលនេះ មានបេក្ខភាពកីឡាករជើងខ្លាំងចំនួន ៨ រូប ដែលសុទ្ធតែបានឆ្លងកាត់ការប្រកួត Marathon ដើម្បីឈ្នះពានរង្វាន់ម្នាក់មួយរួចមកហើយ។ កីឡាករទាំងនោះរួមមាន៖

កីឡាករ សេង ទ្រី

កីឡាករ ពេជ្រ សុខា

កីឡាករ ប៉ុង ពិសិដ្ឋ

កីឡាករ អូន ស៊ីនួន

កីឡាករ ភក្តី ដាលីន

កីឡាករ សូត្រ សុឃីម

កីឡាករ ម៉ន បណ្ឌិត

កីឡាករ ចិត្ត សុភី

**ខ្សែក្រវាត់ IPCC KUNKHMER ១ អមជាមួយប្រាក់រង្វាន់សម្រាប់អ្នកឈ្នះ៖

-លេខ១៖ ទទួលបានប្រាក់រង្វាន់ចំនួន៤៨លានរៀល(១ម៉ឺន២ពាន់ដុល្លា)

-លេខ២៖ ២៤លានរៀល (៦ពាន់ដុល្លា)

-លេខ៣៖ ១២លានរៀល (៣ពាន់ដុល្លា)

-លេខ៤៖ ៨លានរៀល (២ពាន់ដុល្លា)

-លេខ៥៖ ៤លានរៀល (១ពាន់ដុល្លា)  / 4នាក់ ៕

គួរបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV ទទួលបានការឧបត្ថម្ភផ្ដាច់មុខពីភេសជ្ជៈប៉ូវកម្លាំង WURKZ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដែលមានទឹកប្រាក់ឧបត្ថម្ភសរុបលើសពី ១០០ លានរៀល។

ព្រឹត្តិការណ៍ប្រកួតនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង 7 យប់តទៅ នៅទីតាំង​ភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។ ការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈ TOWN FULL HDTV, ផេកហ្វេសប៊ុក TOWN FULL HDTV, TOWN FM 102.25 និងផេក WURKZ។

វើក ជួយគុនខ្មែរ ច្រើនជាងគេ និងដំបូងគេបង្អស់

ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនកម្លាំងចិត្តជួយគុនខ្មែរ ឧបត្ថម្ភ ១០៨,០០០,០០០ លានរៀលក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ IPCC វគ្គផ្ដាច់ព្រ័ត្រ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសរដូវកាលទី៤។

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា