ទី​បំផុត​ផ្ទះ​ស្នាក់​របស់​លោកគ្រូអ្នកគ្រូបង្រៀននៅសាលា​ដូង ​​មិន​មាន​ការ​រុះរើ ថែម​ទាំងទទួលបានការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទី​បំផុត​ផ្ទះ​ស្នាក់​របស់​លោកគ្រូអ្នកគ្រូបង្រៀននៅសាលា​ដូង ​​មិន​មាន​ការ​រុះរើ ថែម​ទាំងទទួលបានការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល

ទី​បំផុត​ផ្ទះ​ស្នាក់​របស់​លោកគ្រូអ្នកគ្រូបង្រៀននៅសាលា​ដូង ​​មិន​មាន​ការ​រុះរើ ថែម​ទាំងទទួលបានការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល

ទី​បំផុត​សាលា​ដូង​ទទួល​បាន​ដំណោះស្រាយ​យ៉ាង​សមស្រប​ពី​សម្ដេច​បរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ដោយ​លោក​បាន​សម្រេច​ផ្អាក​ការ​រុះរើ​ផ្ទះ​ស្នាក់​របស់​លោកគ្រូអ្នកគ្រូ​នៅ​ទី​នោះ ហើយ​ថែម​ទាំង​ជួយ​ឧបត្ថម្ភ​លើ​សុខុមាលភាព​កូន​សិស្ស​នៅ​ទីនោះ​ផង​ដែរ។

ទាក់​ទិន​នឹង​ការ​ជូន​ដំណឹង​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ឱ្យ​រុះរើ​ទីតាំង​មួយ​ចំនួន ដែល​ជាន់​លើ​ដី​ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ក្នុង​នោះ​រួម​មាន​ផ្ទះ​របស់​គ្រូៗ​នៅ​សាលា​ដូង ពេលនេះនាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត បាន​ចេញ​បញ្ជា​ឱ្យ​យោធភូមិភាគ​ទី៣ និង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ​ ផ្អាក​ការ​អនុវត្ត​ការ​រុះរើ ដោយ​រក្សា​នូវ​ស្ថានភាព​ដដែល ដើម្បី​ឱ្យ​សាលា​ដូង​បន្ត​ដំណើរការ​ទៅ​មុខ រី​ឯ​គ្រូៗ​បង្រៀន​ទី​នៅះ​អាច​បន្ត​ស្នាក់​នៅ​ជា​ធម្មតា​ដើម្បី​បង្រៀន​ដល់​សិស្ស។ សម្ដេច​ក៏បាន​ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យ និងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឲ្យបានសមស្រប និងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់​ក្មេងៗ​នៅ​លើ​ភ្នំ​គិរីរម្យផងដែរ។

បន្ថែម​ពី​លើ​ដំណោះស្រាយ​ សម្ដេច ហ៊ុន ម៉ាណែត ក៏​បាន​សម្រេច​ផ្ដល់​ការ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន ៥ ឡាន​រៀល និង​អង្ករ ១ តោន ក្នុង ១ខែ ជូន​សាលា​ដូង ដោយអនុវត្តចាប់​ពី​ខែ កញ្ញា ឆ្នាំ ២០២៦ នេះ​ត​ទៅ៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា