ជីវិតល្អប្រសើរឬអត់អាស្រ័យផ្នត់គំនិត បើមានការគិត ឬ Mindset ទាំងនេះ អនាគតនឹងរីកចម្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីវិតល្អប្រសើរឬអត់អាស្រ័យផ្នត់គំនិត បើមានការគិត ឬ Mindset ទាំងនេះ អនាគតនឹងរីកចម្រើន

ជីវិតល្អប្រសើរឬអត់អាស្រ័យផ្នត់គំនិត បើមានការគិត ឬ Mindset ទាំងនេះ អនាគតនឹងរីកចម្រើន

. មនុស្សមានអនាគតមើលឃើញបញ្ហាជាបទពិសោធន៍

Advertisement

មនុស្សមិនបានការមើលឃើញបញ្ហាជាលេស ហើយបណ្តោយឱ្យជីវិតជាប់គាំងនឹងពាក្យថា “ធ្វើមិនបាន” យូរពេក។ សម្រាប់មនុស្សមានអនាគត បើមានបញ្ហា ឬកំហុស ពួកគេ​​នឹងសួរខ្លួនឯងបន្តថា លើកក្រោយត្រូវធ្វើឱ្យល្អជាងនេះដោយរបៀបណា?”

. មនុស្សមានអនាគតទទួលខុសត្រូវលើជីវិតខ្លួនឯង

គេអាចនឹងជួបរឿងពិបាកៗដូចគ្នា ប៉ុន្តែមិនយកគ្រប់យ៉ាងមកធ្វើជាហេតុផលដើម្បីបញ្ឈប់ការអភិវឌ្ឍខ្លួនឯងនោះទេ។

. មនុស្សមានអនាគតមិនច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃ

គេមើលអ្នកដែលទៅបានឆ្ងាយជាងជាកម្លាំងចិត្ត មិនមែនជាសត្រូវដែលត្រូវបន្ទាបតម្លៃ ដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ល្អជាងមុននោះទេ។

. មនុស្សមានអនាគតមិនខ្លាចការចាប់ផ្តើមពីសូន្យ

គេដឹងថាគ្រប់គ្នាសុទ្ធតែមានថ្ងៃដំបូង ហើយការមើលទៅហាក់ដូចជាមិនពូកែនៅថ្ងៃនេះ គឺជាតម្លៃនៃការក្លាយជាអ្នកពូកែនៅថ្ងៃខាងមុខ។

. មនុស្សមានអនាគតជ្រើសរើសការធ្វើសកម្មភាពច្រើនជាងការនិយាយ

គេមិនមែនយកតែប្រាប់ពីគម្រោងឱ្យអ្នកដទៃស្តាប់នោះទេ ប៉ុន្តែនឹងធ្វើឱ្យជីវិតមានការផ្លាស់ប្តូរពិតប្រាកដម្តងមួយជំហានៗ។

. មនុស្សមានអនាគតមិនឈប់ព្រោះតែអ្នកដទៃមិនយល់

គេដឹងថាគ្រប់ផ្លូវដើរ តែងតែមានអ្នកមើលមកប្លែកៗ ប៉ុន្តែលទ្ធផលនឹងបកស្រាយជំនួសគេផ្ទាល់នៅពេលដែលពេលវេលាមកដល់។

. មនុស្សមានអនាគតចេះគ្រប់គ្រងអារម្មណ៍

គេអាចខឹងបាន អាចខូចចិត្តបាន ប៉ុន្តែមិនបណ្តោយឱ្យអារម្មណ៍មួយឆាវមកបំផ្លាញរឿងសំខាន់ក្នុងរយៈពេលវែងនោះទេ។

. មនុស្សមានអនាគតសម្លឹងមើលវែងឆ្ងាយ

គេមិនយកអនាគតទាំងមូលទៅប្តូរនឹងភាពសប្បាយរាយប៉ាយមួយពេល ដែលធ្វើឱ្យជីវិតកាន់តែដុនដាបនៅពេលក្រោយនោះទេ។

. មនុស្សមានអនាគតមានវិន័យច្រើនជាងចំណង់មួយឆាវ

គេមិនរង់ចាំឱ្យតែមានកម្លាំងជំរុញចិត្តរាល់ថ្ងៃនោះទេ ប៉ុន្តែគេបង្កើតទម្លាប់ដែលនាំខ្លួនឯងទៅមុខបន្ត ទោះបីជាថ្ងៃខ្លះផ្លូវចិត្តមិនសូវរលូនក៏ដោយ។

១០. មនុស្សមានអនាគតចេះជ្រើសរើសមនុស្សជុំវិញខ្លួន

គេដឹងថាមនុស្សនៅជិតខ្លួនមានឥទ្ធិពលលើជីវិត ដូច្នេះគេមិនបណ្តោយឱ្យនរណាក៏ដោយមកជញ្ជក់ថាមពលរបស់ខ្លួនឯងទៅអស់នោះទេ។

១១. មនុស្សមានអនាគតមិនយកភាពលំបាកមកធ្វើជាលេសរហូតនោះទេ

គេអាចនឹងចាប់ផ្តើមមិនងាយស្រួល ប៉ុន្តែមិនព្រមឱ្យចំណុចចាប់ផ្តើមមកសម្រេចវាសនាចុងក្រោយនៃជីវិតទាំងមូលឡើយ។

១២. មនុស្សមានអនាគតព្រមស្តាប់ពាក្យពិត

ទោះបីជាពាក្យខ្លះស្តាប់ទៅមិនសូវសប្បាយចិត្ត ប៉ុន្តែបើវាជួយឱ្យគេរីកចម្រើន គេនឹងមិនបិទត្រចៀកគ្រាន់តែព្រោះតែខ្លាចបាក់មុខនោះទេ។

១៣. មនុស្សមានអនាគតមិនប្រញាប់វាយតម្លៃអ្នកដទៃ

គេដឹងថាគ្រប់គ្នាសុទ្ធតែមានរឿងរ៉ាវនៅពីក្រោយ មានរបួសស្នាម និងមានលក្ខខណ្ឌជីវិតដែលយើងប្រហែលជាមិនធ្លាប់បានឃើញទាំងអស់នោះទេ។ ពួកគេមិនមើលងាយអ្នកដែលមិនទាន់ដឹង ព្រោះគេយល់ច្បាស់ថា ខ្លួនឯងក៏ធ្លាប់ចាប់ផ្តើមពីភាពមិនដឹងដូចគ្នា។

១៤. មនុស្សមានអនាគតអាចត្រឡប់មកចាប់ផ្តើមថ្មីបានជានិច្ច

ខូចខាតបាន ដួលបាន បាត់មុខទៅសម្រាកបាន ប៉ុន្តែចុងក្រោយ គេនឹងនាំខ្លួនឯងត្រឡប់មកដើរទៅមុខបន្តទៀត។

១៥. មនុស្សមានអនាគតមិនចាំបាច់ជាន់អ្នកដទៃ ដើម្បីឱ្យខ្លួនឯងល្អនោះទេ

ព្រោះមនុស្សដែលមានភាពរឹងមាំពីខាងក្នុង មិនចាំបាច់ជាន់ឈ្លីនរណា ដើម្បីឱ្យខ្លួនឯងខ្ពស់ជាងគេនោះឡើយ។

១៦. មនុស្សមានអនាគតមាន Mindset ដែលនាំខ្លួនឯងឱ្យរីកចម្រើន

គេមិនមែនពូកែគ្រប់រឿងនោះទេ ប៉ុន្តែគេចេះគិត ចេះរៀនសូត្រ ចេះបត់បែន និងមិនព្រមបញ្ឈប់ខ្លួនឯងត្រឹម Version ចាស់នោះឡើយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា