ចប់​ទី​១២ ចង់​រៀន​ជំនាញ​ពេទ្យ មិន​ចាំ​បាច់​ទាល់​មក​ភ្នំពេញ តាម​បណ្ដា​ខេត្ត​ទាំង​នេះ​ក៏​មាន​សាលា​បង្រៀន​ដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចប់​ទី​១២ ចង់​រៀន​ជំនាញ​ពេទ្យ មិន​ចាំ​បាច់​ទាល់​មក​ភ្នំពេញ តាម​បណ្ដា​ខេត្ត​ទាំង​នេះ​ក៏​មាន​សាលា​បង្រៀន​ដែរ

ចប់​ទី​១២ ចង់​រៀន​ជំនាញ​ពេទ្យ មិន​ចាំ​បាច់​ទាល់​មក​ភ្នំពេញ តាម​បណ្ដា​ខេត្ត​ទាំង​នេះ​ក៏​មាន​សាលា​បង្រៀន​ដែរ

ប្រឡង​បាក់ឌុបចប់ ចង់​រៀន​ពេទ្យ តែ​មិន​​ចង់​ឡើង​មក​ភ្នំពេញ តើ​គួរ​ធ្វើ​បែប​ណា? អស់​បារម្ភ​សម្រាប់​សិស្ស-និស្សិត ដែល​ចង់​រៀន​ជំនាញ​ពេទ្យ ប៉ុន្តែ​មិន​ចង់​ទៅ​ភ្នំពេញ អាច​រៀន​បាន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នេះ​បាន​ដូច​ជា សៀមរាប កំពង់ឆ្នាំង កំពង់ចាម ព្រះ​សីហនុ។

Advertisement

មក​ដឹង​លម្អិត​ត្រួសៗ​នៃ​សាលា​ពេទ្យ ដែល​មាន​ទីតាំង​នៅ​តាម​ខេត្ត​ដែល​បាន​រៀបរាប់​ខាង​លើ៖

ទី១. វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ​ក្នុង​ខេត្ត​កំពង់ចាម មាន​បណ្ដុះ​បណ្ដាល​លើ​ជំនាញ វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​សត្វ។

ទី២. សាកលវិទ្យាល័យ​អង្គរ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប។ លេខ​ទំនាក់ទំនង ៖ ០៧០ ៨៥៣ ៥៣៧ / ០១៧ ៦៧១ ៨២៥។

ទី៣. សាកលវិទ្យាល័យ ឡាយហ្វ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប។ លេខ​ទំនាក់ទំនង ៖ ០៣៤ ៩៣៤ ៤៩៨ / ០៧៨ ៩៦៦ ៨៧៧ / ០១៦ ៤៥០ ៣០២។

ទី៤. វិទ្យាស្ថាន​កសិកម្ម ឧកញ៉ា ម៉ុង ឬទ្ធី ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន ដែល​មាន​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ។ លេខ​ទំនាក់ទំនង ៖ ០១០ ៧៣២ ០៦៣/ ០៨១ ៨៨៨ ២២៧ / ០៨១ ៨៨៨ ២២៨ / ០៧៧ ៦៨១ ៨១៨ មាន​បណ្ដុះ​បណ្ដាល​លើ​ជំនាញ វិទ្យាសាស្ត្រ​សត្វ និង​វេជ្ជសាស្ត្រ​សត្វ។

ទី៥. វិទ្យាស្ថាន បូលីណូ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ឆ្នាំង។ លេខ​ទំនាក់ទំនង ៖ ០៧៧ ៧៧៧ ២៧២ / ០៦៧ ៧៧៧ ២៧២ / ០៨១ ៩៩៩ ១៦២ / ០៨១ ៩៩៩ ០៤៦។

គួរ​បញ្ជាក់​បន្ថែម​ថា សាលា​ពេទ្យ​ដែល​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​មាន​ដូច​ជា៖ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល (សាលា​ក្រហម), វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល ខ.ភ.ម (សាលា​ទាហាន) , សាកលវិទ្យាល័យ ន័រតុន , សាលវិទ្យាល័យ ពុទ្ធិសាស្ត្រ , សាកលវិទ្យាល័យ ចេនឡា , សាកលវិទ្យាល័យ វិទ្យាសាស្ត្រ , វិទ្យាស្ថាន​កម្ពុជា​បច្ចេកវិទ្យា​ជប៉ុន និង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អាស៊ី ៕

ប្រភព ៖ សៀវភៅមគ្គុទេសក៍សម្រាប់ជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្តមសិក្សា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា