ហេតុអ្វីបានជាអ្នកត្រូវរក Why នៅក្នុងជីវិតឱ្យឃើញ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហេតុអ្វីបានជាអ្នកត្រូវរក Why នៅក្នុងជីវិតឱ្យឃើញ?

ហេតុអ្វីបានជាអ្នកត្រូវរក Why នៅក្នុងជីវិតឱ្យឃើញ?

នៅពេលដែលអ្នកព្យាយាមរត់ដេញចាប់ភាពជោគជ័យដោយមិនឈប់សម្រាក ប៉ុន្តែបែរជាមានអារម្មណ៍ថា អស់កម្លាំងចិត្ត ឬ Burnout កាន់តែខ្លាំងឡើងៗ សំណួរសំខាន់មួយដែលអ្នកត្រូវសួរខ្លួនឯងនោះគឺ “ហេតុអ្វីបានជាអ្នកត្រូវធ្វើការងារដែលអ្នកកំពុងតែធ្វើរាល់ថ្ងៃនេះ”?

Advertisement

“ដើម្បីលុយ” ឬ “ដើម្បីភាពគង់វង្ស” ចម្លើយទាំងនេះប្រហែលមិនមែនជា Why ពិតប្រាកដសម្រាប់ជីវិតនោះទេ។

មនុស្សដែលស្គាល់ Why របស់ខ្លួនឯង គឺជាមនុស្សដែលស្គាល់ខ្លួនឯង និងស្គាល់ពីគោលដៅជីវិតរបស់ខ្លួនច្បាស់។ មនុស្សក្រុមនេះយល់ច្បាស់ថា តើអ្វីដែលបង្កើតអត្ថន័យដល់ជីវិត? ហើយប្រើប្រាស់វាជាកម្លាំងចិត្តក្នុងការរស់នៅ ជាពិសេសនៅពេលដែលជីវិតដើរដល់ផ្លូវបំបែក។ ដោយសារតែស្គាល់ពី Why របស់ខ្លួន មនុស្សក្រុមនេះប្រើប្រាស់ជីវិតដោយមិនវង្វេងផ្លូវ និងមិនខាតពេលវេលាក្នុងជីវិតឡើយ។

យ៉ាងណាមិញ សម្រាប់អ្នកដែលមិនទាន់រកឃើញ Why នៅក្នុងជីវិត ការប្រើប្រាស់ជីវិតប្រៀបដូចជាទូកដែលអណ្ដែតទៅតាមខ្សែទឹក។ បើទោះបីជាទៅបានឆ្ងាយ តែបែរជាមានអារម្មណ៍ថា គ្មានអ្វីសោះក្នុងជីវិត។

ដូច្នេះ បើសិនជាអ្នកកំពុងតែចង់ស្វែងរក Why របស់ខ្លួន សាកល្បងសួរខ្លួនឯងចំនួន ៣ សំណួរនេះ៖

១. តើអ្វីដែលអ្នកធ្វើវាហើយ ធ្វើឱ្យអ្នកមានអារម្មណ៍ថា ជាពេលវេលាដែលសប្បាយចិត្តបំផុត?

២. ប្រសិនបើលុយមិនមែនជាបញ្ហា តើអ្នកនឹងធ្វើអ្វី?

៣. តើមានអ្វីដែលអ្នកធ្វើហើយ មានអារម្មណ៍ថាពេលវេលាដើរលឿន រហូតមិនគិតថាអ្នកកំពុងតែធ្វើការងារ?

ការមាន Why មិនមែនមានន័យថា ត្រូវតែលាឈប់ពីការងារ ឬផ្លាស់ប្ដូរជីវិតទាំងស្រុងដើម្បីធ្វើតាម Why របស់ខ្លួននោះទេ។ ជួនកាល អ្នកគ្រាន់តែត្រូវសម្របសម្រួលការប្រើប្រាស់ជីវិត និងការងារបច្ចុប្បន្នឱ្យត្រូវនឹង Why របស់អ្នកជាងមុន ឬស្វែងរកសកម្មភាពណាមួយដែលអ្នកធ្វើហើយមានសេចក្ដីសុខ ដើម្បីបំពេញបន្ថែម Why របស់អ្នក។

មនុស្សដែលស្គាល់ Why នឹងមិនប្រៀបធៀបជីវិតរបស់ខ្លួនជាមួយអ្នកដទៃឡើយ ព្រោះមនុស្សក្រុមនេះយល់ថា ផ្លូវដើររបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ។ ពួកគេមិនអន់ចិត្តនៅពេលឃើញជីវិតល្អឥតខ្ចោះរបស់អ្នកដទៃ ហើយក៏មិនគិតច្រើនលើពាក្យរិះគន់របស់អ្នកដទៃដែរ។

ជួនកាល អ្វីដែលធ្វើឱ្យអ្នកអស់កម្លាំងចិត្ត អស់កម្លាំងកាយខ្លាំងបំផុត មិនមែនដោយសារតែអ្នកធ្វើការងារច្រើនពេកនោះទេ ប៉ុន្តែអាចមកពីអ្នកកំពុងតែធ្វើការងារដែលមិនទាន់ស្របទៅតាម Why របស់អ្នក។ នៅពេលអ្នកបានធ្វើការងារដែលត្រូវតាមអត្ថន័យជីវិតរបស់អ្នកហើយ ទោះបីជាការងារនោះលំបាក ក៏នៅតែមានន័យខ្លាំងដែរ។

ចុះអ្នកវិញ? តើអ្វីជា Why នៅក្នុងជីវិតរបស់អ្នក?

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា