ចិនឈានមុខគេ មានសាកលវិទ្យាល័យចំនួន ៨ ស្ថិតនៅលំដាប់កំពូលទាំង ១០ ក្នុងទ្វីបអាស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនឈានមុខគេ មានសាកលវិទ្យាល័យចំនួន ៨ ស្ថិតនៅលំដាប់កំពូលទាំង ១០ ក្នុងទ្វីបអាស៊ី

ចិនឈានមុខគេ មានសាកលវិទ្យាល័យចំនួន ៨ ស្ថិតនៅលំដាប់កំពូលទាំង ១០ ក្នុងទ្វីបអាស៊ី

ប្រទេសចិន គឺជាអ្នកឈានមុខគេនៅក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សាប្រចាំទ្វីបអាស៊ី ដោយមានសាកលវិទ្យាល័យចំនួន ៨ ឈរឈ្មោះក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ លើតារាងសាកលវិទ្យាល័យល្អបំផុត ឆ្នាំ ២០២៦-២០២៧ ដែលចេញផ្សាយដោយ U.S. News & World Report។

Advertisement

សាកលវិទ្យាល័យ Tsinghua ពីប្រទេសចិន បានជាប់ឈ្មោះជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលលេខ ១ នៅអាស៊ី ដោយទទួលបានចំណាត់ថ្នាក់លេខ ៦ នៅទូទាំងពិភពលោក។ បន្តដោយ National University of Singapore ទទួលបានចំណាត់ថ្នាក់លេច ២ និង សាកលវិទ្យាល័យ Peking ក្នុងចំណាត់ថ្នាក់លេខ ៣។

តាមយ៉ាងប្រកៀកគ្នា សាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ពីប្រទេសសិង្ហបុរី ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ បន្តដោយសាកលវិទ្យាល័យ The Chinese University of Hong Kong បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ នៅក្នុងតំបន់។

ដោយឡែក សម្រាប់ចំណាត់ថ្នាក់ទី ៦ ដល់ទី ១០ បានធ្លាក់រៀងគ្នាទៅលើ សាកលវិទ្យាល័យ Zhejiang សាកលវិទ្យាល័យ Shanghai Jiao Tong សាកលវិទ្យាល័យ The University of Hong Kong ខណៈសាកលវិទ្យាល័យ City University of Hong Kong និងតាមពីក្រោយដោយសាកលវិទ្យាល័យ Fudan។

ក្រៅពីកម្រិតកំពូលនេះ ប្រទេសចិនមានចំនួនសាកលវិទ្យាល័យសរុបច្រើនជាងគេបំផុតនៅក្នុងចំណាត់ថ្នាក់សកល ដោយមានសាកលវិទ្យាល័យរហូតដល់ទៅ ៤០៩ ស្ថាប័ន។ សាកលវិទ្យាល័យ Tsinghua បានហក់ឡើងទៅដល់ចំណាត់ថ្នាក់ទី ៦ ក្នុងពិភពលោក ដោយបានវ៉ាដាច់គ្រឹះស្ថានល្បីៗរបស់អាមេរិក ដូចជា សាកលវិទ្យាល័យ Yale សាកលវិទ្យាល័យ Columbia និងសាកលវិទ្យាល័យ California, Berkeley។

ខណៈសហរដ្ឋអាមេរិកតាមពីក្រោយ ជាប្រទេសដែលមានសាកលវិទ្យាល័យច្រើនជាងគេលំដាប់ទី ២ ជាមួយនឹងសាកលវិទ្យាល័យសរុប ២៧៥ ស្ថាប័ន។ ខណៈប្រទេសឥណ្ឌា ចក្រភពអង់គ្លេស និងជប៉ុន ស្ថិតនៅលំដាប់បន្តបន្ទាប់ ដោយមានសាកលវិទ្យាល័យចំនួន ១២៣, ៩៣ និង ៨៦ រៀងៗគ្នា៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា