ភូមិទឹកស្រែ ជាភូមិស្នាក់ធម្មជាតិដែលផ្ដល់អារម្មណ៍បែបជនបទស្រុកស្រែ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភូមិទឹកស្រែ ជាភូមិស្នាក់ធម្មជាតិដែលផ្ដល់អារម្មណ៍បែបជនបទស្រុកស្រែ

ភូមិទឹកស្រែ ជាភូមិស្នាក់ធម្មជាតិដែលផ្ដល់អារម្មណ៍បែបជនបទស្រុកស្រែ

ភូមិ​ទឹក​ស្រែ ជា​ភូមិ​ស្នាក់​បែប​ធម្មជាតិ​មួយ ដែល​ផ្ដល់​អារម្មណ៍​នៃ​ការ​រស់​នៅ​បែប​ជន​បទ។ ភូមិ​ស្នាក់​ធម្មជាតិ​មួយ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រះ​អង្គ​កែវ ឃុំ​ដង​ពែង ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

Advertisement

ប្រសិន​បើ​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​ស្រុក​ខាង​លើ អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ផាសុកភាព ដ្បិត​ថា​តំបន់​ទេសចរណ៍ ភូមិ​ទឹក​ស្រែ ជា​ទី​ឋាន​ធម្មជាតិ​ដ៏​ស្ងប់​សុខ​ដែល​អាច​ឱ្យ​អ្នក​អាច​ចំណាយ​ពេល​វេលា​ពេញ​មួយ​ថ្ងៃ​ដោយ​ពុំ​មាន​សំឡេង​រំខាន។ ភូមិ​ទឹក​ស្រែ ជា​ភូមិ​ស្នាក់​មួយ​កន្លែង​ដ៏​ស្រស់​ស្អាត និង​អំណោយ​ផល​ពី​ធម្មជាតិ ដែល​មាន វាល​ស្រែ ដង​ព្រែក ព្រៃ​ឈើ បក្សា​បក្សី​ហើរ​ទាំង​ហ្វូងៗ ថែម​មាន​សត្វ​អំពិលអំពែក​ពេល​រាត្រី​ទៀត​ផង។ ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ភូមិ​ទឹក​ស្រែ ក៏​អាច​បោះតង់ ជិះ​ទូក​កម្សាន្ត ជិះ​កង់​គយគន់​ធម្មជាតិ ជិះ​ម៉ូតូ​ឡើង​ភ្នំ និង​ស្ទូច​ត្រី​ជា​ដើម។

ភូមិ​ទឹក​ស្រែ គឺ​ជា​ជម្រើស​ក្ដី​សុខ​ជា​មួយ​ធម្មជាតិ ដែល​អ្នក​ទេសចរ​អាច​សម្រាក​លម្ហែ នា​ពេល​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​សម្រាក ដែល​ជួយ​បំពេញ​ថាមពល​ឱ្យ​ជីវិត ក្រោយ​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​អំឡុង​ពេល​បំពេញ​ការងារ។ ចង់​បាន​អារម្មណ៍​បែប​អ្នក​ភូមិៗ មាន​ទឹក​មាន​ស្រែ អាច​មក​លេង ភូមិ​ទឹក​ស្រែ​បាន៕

រូបភាព ផ្ដល់ជូនដោយ ៖ Phum Teuk Srae – ភូមិទឹកស្រែ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា