«ស្ទឹងថ្វាក» រមណីយដ្ឋានធម្មជាតិ ក្នុងខេត្តបាត់ដំបង ទេសចរមិនគួររំលង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«ស្ទឹងថ្វាក» រមណីយដ្ឋានធម្មជាតិ ក្នុងខេត្តបាត់ដំបង ទេសចរមិនគួររំលង

«ស្ទឹងថ្វាក» រមណីយដ្ឋានធម្មជាតិ ក្នុងខេត្តបាត់ដំបង ទេសចរមិនគួររំលង

«ស្ទឹងថ្វាក» ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ជា​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​ការ​មក​លេង​កម្សាន្ត និង​លម្ហែ​កាយ​លក្ខណៈ​គ្រួសារ មិត្តភ័ក្ដិ នា​ថ្ងៃ​ឈប់​សម្រាក ឬ​ចុង​សប្ដាហ៍។

Advertisement

ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ចេញ​ពីមុខ​សាលា​ស្រុក ប្រប​តាម​ផ្សារ​រតនៈមណ្ឌល លើ​ផ្លូវ​កៅស៊ូ ប្រមាណ​ជា ១៥ នាទី អ្នក​នឹង​បាន​ទៅ​ដល់​រមណីយដ្ឋាន​មួយ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា ស្ទឹង​ថ្វាក ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​ប៉ុន្មាន​ទេ។ រមណីយដ្ឋាន ស្ទឹង​ថ្វាក ជា​គោល​ដៅ​ទេសចរណ៍​មួយ​ដ៏​សំខាន់ ក្នុង​ចំណោម​គោល​ដៅ​ទេសចរណ៍​ជា​ច្រើន​របស់​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ហូរហែ មិន​ដាច់ មិន​ថា​ចុង​សប្ដាហ៍ ថ្ងៃ​ឈប់​សម្រាក ឬ​បុណ្យ​ទាន។

រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ មាន​ទឹក​ថ្លា​អាច​ងូត​លេង​កម្សាន្ត​បាន​យ៉ាង​រីករាយ ថែម​ទាំង​កន្លែង​អង្គុយ​លេង​ដាក់​តម្រៀប​ជាប់​ទឹក ដែល​មិន​ត្រឹម​អាច​ប្រលែង​លេង​និង​គង្គា ថែម​អាច​គយគន់​ព្រៃ​ព្រឹក្សា ធម្មជាតិ​ដ៏​ស្រស់​បំព្រង​បាន​ថែម​ទៀត​ផង ហើយ​ទី​នោះ​ក៏​មាន​ការ​លក់​អាហារ​ដែល​ចម្អិន​ដោយ​ប្រជាជន​ក្នុង​តំបន់​ផង​ដែរ៕

រូបភាព ៖ កណ្ដៀរ/តាមខេត្ត

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា